Michael Jackson ជាប់​​ជាតារា​​ដែល​ស្លាប់​​​ហើយ​នៅ​​​រក​លុយ​បាន​ច្រើន​ជាង​គេ​៤​ឆ្នាំ​ជាប់​គ្នា

បើ​ទោះ​បី​ជា​បាន​ទទួល​មរណភាព​កាល​ពី​៧​ឆ្នាំ​មុន​ហើយ​ក៏​ដោយ តែ​ស្ដេច​ចម្រៀងប៉ុប Michael Jackson នៅ​តែ​រក​លុយ​បាន​ច្រើន​កប់​ពពក។

 

Michael Jackson ជាប់​​ជាតារា​​ដែល​ស្លាប់​​​ហើយ​នៅ​​​រក​លុយ​បាន​ច្រើន​ជាង​គេ​៤​ឆ្នាំ​ជាប់​គ្នា

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ ទស្សនាវដ្ដី​ល្បី​ឈ្មោះ Forbes ទើប​តែ​បញ្ចេញ​តារាង​ឈ្មោះ​មនុស្ស​បាត់បង់​ជីវិត​ហើយ​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ។ ដូច​ឆ្នាំ​មុន​ៗ​ដែរ អតីត​កំពូល​តារា​ចម្រៀង​អាមេរិក Michael Jackson នៅ​តែ​ឈរ​លំដាប់​ទី​១​ដោយ ម្ចាស់​បទ “Billy Jeans” រក​បាន​៨២៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ទៅ។ Forbes បាន​ឲ្យ​ដឹង​ថា​ចំណូល​ចម្បង​របស់ Michael Jackson បាន​មក​ពី​ការ​លក់​ភាគហ៊ុន​ពាក់​កណ្ដាល​របស់​ខ្លួន​ទៅ​កាន់​ក្រុមហ៊ុន Sony កាល​ពី​ខែ​មីនា​មុន​នេះ​ក្នុង​តម្លៃ​៧៥០​លាន​ដុល្លារ។

 

ក្រៅ​ពី​ស្ដេច​ចម្រៀងPop តារាង​ខាង​លើ​ក៏​បាន​រួម​បញ្ចូល​សិល្បករ​រៀម​ច្បង​ជា​ច្រើន​ដូច​ជា តារា​ចម្រៀង Prince, Elvis Presley និង​តារា​សម្ដែង Bettie Page ជា​ដើម។ រីឯ​ខាង​ផ្នែក​អ្នក​ប្រាជ្ញ​វិញ គេ​សង្កេត​ឃើញ​ថា​មាន​បិតា​រូបវិទ្យា Albert Einstein។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ឆ្នាំ​ទី​៤​ហើយ​ដែល​តារា​ចម្រៀង​កើត​ឆ្នាំ​១៩៥៨​ឈរ​នៅ​លើ​កំពូល​តារាង​របស់ Forbes នេះ៕

 

Michael Jackson ជាប់​​ជាតារា​​ដែល​ស្លាប់​​​ហើយ​នៅ​​​រក​លុយ​បាន​ច្រើន​ជាង​គេ​៤​ឆ្នាំ​ជាប់​គ្នាAlbert Ainstein

 

Michael Jackson ជាប់​​ជាតារា​​ដែល​ស្លាប់​​​ហើយ​នៅ​​​រក​លុយ​បាន​ច្រើន​ជាង​គេ​៤​ឆ្នាំ​ជាប់​គ្នាBettie Page

 

ចុចអាន៖កំពូល​ភាពយន្ត​រន្ធត់​ទាំង​៥​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សន្លប់​ភ្លាម​ៗ​ក្នុង​រោងកុន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail