CL បង្កើត​​ប្រវត្តិសាស្ត្រ​មួយ​លើ​តារាង​ចម្រៀង “Hot 100” របស់ Billboard

តារា​ចម្រៀង CL ប្រធាន​ក្រុម 2NE1 បាន​បង្កើត​កំណត់ត្រា​មួយ​ដោយ​ក្លាយ​ជា​តារា​ចម្រៀង​នារី​ទោល​ទីមួយ​របស់​កូរ៉េ​ ដែល​មាន​បទ​ចម្រៀង​ឡើង​ឈរ​លើ​តារាង​បទ​ចម្រៀង​ “Hot 100” របស់  Billboard របស់​អាមេរិក។ ​

 

CL បង្កើត​​ប្រវត្តិសាស្ត្រ​មួយ​លើ​តារាង​ចម្រៀង “Hot 100” របស់ Billboard

 

ចម្រៀង​ដំបូង​របស់​តារា​ស្រី​វ័យ​២៥ ដែល​ចេញ​លើ​ទឹក​ដី​អាមេរិក “Lifted” បាន​​ជាប់​លេខ​៩៤​សម្រាប់​តារាង​​​ចម្រៀង​ “Hot 100” របស់  Billboardប្រចាំ​សប្ដាហ៍ ថ្ងៃ​ទី ២២ ខែ តុលា។ ចេញ​ក្នុង​ខែ សីហា ឆ្នាំ ២០១៦ CL ​ក៏​ធ្លាប់​បាន​យក​បទ “Lifted” ទៅ​សម្ដែង​ក្នុង​កម្មវិធី​​ជជែក​កម្សាន្ត​របស់​អាមេរិក The Late Late Show with James Corden និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ទីផ្សារ​អាមេរិក។

 

CL បង្កើត​​ប្រវត្តិសាស្ត្រ​មួយ​លើ​តារាង​ចម្រៀង “Hot 100” របស់ Billboard

 

 

គិត​មក​ដល់​ពេល​នេះ “Lifted” មាន​អ្នក​ចូល​ទស្សនា​ជិត​១៧​លាន​ដង ដោយ​ចម្រៀង​នេះ​ផលិត​ដោយ​Teddy ក្នុង​ផលិតកម្ម​ YG និង​សរសេរ​ដោយ Teddy, CL និង​តារា​រ៉េប​អាមេរិក Asher Roth។ សម្រាប់​តារា​ចម្រៀង​​កូរ៉េ​ដែល​ធ្លាប់​មាន​បទ​ហក់​ទៅ​តារាង​​​ចម្រៀង​ “Hot 100” របស់  Billboard​មាន​ដូចជាៈ Wonder Girls (“Nobody” ២០០៩) និង PSY (“Gangnam Style” ២០១២, “Gentlemen” ២០១៣, “Hangover” ២០១៤ ,“Daddy” ២០១៥)៕

 

ចុចអាន៖CL បង្ហាញ​សម្រស់​លេចធ្លោ ផ្សព្វផ្សាយ​ផលិតផល​សម្អាង​របស់​អាមេរិក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop