កូឡុំប៊ី ស៊ើបអង្កេតសារគំរាមសម្លាប់ទៅលើ James របស់ក្លិប Real

ក្រុមរដ្ឋអាជ្ញារបស់កូឡុំប៊ី បានបើកការស៊ើបអង្កេតមួយជុំវិញករណីគំរាមសម្លាប់តាមអនឡាញទៅលើខ្សែបម្រើប្រយុទ្ធអន្តរជាតិកូឡុំប៊ី James Rodriguez របស់ក្លិប Real Madrid។

ft-img-template-Recovered-Recovered-Recovered

នេះបើយោងទៅតាមមន្ត្រីម្នាក់កាលពីថ្ងៃអង្គារ។ ទាក់ទងនឹងការគំរាមសម្លាប់ James លោក Luis Alberto Perez ប្រធានអង្គភាពស៊ើបអង្កេតប្រានប្រាប់អ្នកយកព័ត៌មានថា៖ «ការរិយាល័យអគ្គមេធាវីកំពុងតែដាក់ចេញនូវការស៊ើបអង្កេតមួយដើម្បីស្វែករកអ្នកទទួលខុសត្រូវក្នុងបទឧក្រិដ្ឋមួយទាក់ទងនឹងការគំរាម» ដែលអាចនឹងនាំឲ្យមានការកាត់ទោសជាប់គុករយៈពេល៨ឆ្នាំ។

លោក Perez បានបញ្ជាក់ថា ការគំរាមនេះត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គម ក៏ដូចជាទៅលើសមាជិកម្នាក់របស់សាច់ញាតិកីឡាបាល់ទាត់។ លោកបានបញ្ជាក់ថា សារទាំងនោះត្រូវបានចុះហត្ថលេខាដោយក្រុមមួយដែលមានឈ្មោះថា Hulk Legion។

លោក Perez បានឲ្យដឹងថា៖ «វាមានប្រភពមកពីក្នុងប្រទេសម៉ិកស៊ិក និងកំពុងតែគំរាមគំហែងមនុស្សនៅលើបណ្តាញសង្គម Twitter និងបណ្តាញសង្គមផ្សេងទៀត»។

បើយោងទៅតាមលោក Perez ខ្សែបម្រើដ៏ឆ្នើម James ត្រូវបានគំរាមឲ្យចាប់ផ្តើមនិយាយថា លាហើយទៅកាន់សមាជិកក្រុមគ្រួសាររបស់ខ្លួន។ អ្នកស្រី Pilar Rubio ដែលជាម្តាយរបស់គេ បានធ្វើការបញ្ជាក់នៅលើបណ្តាញសង្គមថា ការគំរាមនេះត្រូវបានធ្វើឡើងកាលពីរយៈពេលប៉ុន្មានថ្ងៃមុននេះ។ បច្ចុប្បន្ន James កំពុងតែស្ថិតក្នុងប្រទេសអេស្ប៉ាញ៕

ប្រភពព័ត៌មាន៖ Worldsoccertalk

The post កូឡុំប៊ី ស៊ើបអង្កេតសារគំរាមសម្លាប់ទៅលើ James របស់ក្លិប Real appeared first on CamboSport.