នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នឹងចូលគាល់ម្ចាស់ក្សត្រីយ៍ ចំពោះមុខស្ថានភាពសុខភាព ព្រះមហាក្សត្រដែលមិននឹងនរខ្លាំង

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នឹងចូលគាល់ម្ចាស់ក្សត្រីយ៍ ចំពោះមុខស្ថានភាពសុខភាព ព្រះមហាក្សត្រដែលមិននឹងនរខ្លាំង
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃពុធនេះបានឲ្យដឹងថា លោកមាន គំរោងនឹងចូលគាល់ម្ចាស់ក្សត្រីយ៍ បន្ទាប់ពីមានការព្រួយបារម្ភ មិនធ្លាប់មានពីមុនមក ស្តីពីព្រះរាជសុខភាពព្រះមហាក្សត្រថៃ ព្រះបាទ Bhumibol Adulyadej។ នេះបើតាមសារព័ត៌មាន ស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាយប់ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦នេះ។

ព្រះបាទ Bhumibol Adulyadej មានព្រះជន្ម៨៨ព្រះវស្សា គឺជាស្តេចដែលគ្រងរាជ្យបាល្ល័ង បានយូរជាងគេបំផុត នៅលើពិភពលោក ហើយជាស្តេចមួយអង្គ ដែលទទួលបានការគោរពស្រឡាញ់ យ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។ ព្រះអង្គមិនដែលបង្ហាញខ្លួន នៅកន្លែងសាធារណៈ អស់រយៈពេលជិត ១ឆ្នាំហើយ ដោយព្រះអង្គបានទទួលការព្យាបាលជំងឺជាបន្តបន្ទាប់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុង បាងកក។

អ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបានឲ្យដឹងថា វាមិនមានការប្រកាសណាមួយ ដែលត្រូវបានធ្វើឡើងដោយ លោកនាយករដ្ឋមន្ត្រីនោះទេ នៅក្នុងថ្ងៃនេះ ដូចទៅនឹងការចេញផ្សាយពាក្យចរចាមអារ៉ាម នៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម។ អ្នកនាំពាក្យរូបនេះ បានជម្រុញឲ្យសាធារណៈជនថៃ ជឿជាក់លើសេចក្តីប្រកាសជាផ្លូវការ អំពីស្ថានភាពកែប្រែយ៉ាងណានោះ ជាជាងជឿលើប្រព័ន្ធទំនាក់ទំនងសង្គម ដែលមិនមានប្រភពច្បាស់លាស់៕

Freshnewsasia, Bangkokpost

Loading...

  • នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នឹងចូលគាល់ម្ចាស់ក្សត្រីយ៍ ចំពោះមុខស្ថានភាពសុខភាព ព្រះមហាក្សត្រដែលមិននឹងនរខ្លាំង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: