ខេត្ត​ព្រះសីហនុ​ម្តង​! ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿងបានក្រឡាប់ធ្លាក់ចេញពី​ផ្លូវជាតិ​លេខ​៤

ខេត្តព្រះសីហនុ៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៤នៅត្រង់ចំណុច ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់នៅវេលាប្រហែលម៉ោងជិត៧ព្រឹកថ្ងៃ១៣ ខែតុលានេះហើយបណ្ដាលឲ្យកម្មករ កម្មការិនីយ៉ាងតិច១៥នាក់រងរបួសធ្ងន់និងស្រាល។

ខេត្ត​ព្រះសីហនុ​ម្តង​! ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿងបានក្រឡាប់ធ្លាក់ចេញពី​ផ្លូវជាតិ​លេខ​៤

បើតាមព័ត៌មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះខាងលើ បាននឹងកំពុងសង្គ្រោះនៅតាមមន្ទីរពេទ្យមូលដ្ឋាន ហើយគ្រោះថ្នាក់នេះកើតឡើងក្រោយពីរថយន្តដឹកកម្មករកម្មការិនី ពាក់ស្លាក លេខ 2A-5863 ខាងលើ បានបើកបរគេចរថយន្ត CRV មួយគ្រឿងដែលរេចង្កូតពេលបែកកង់ក្នុងទិសដៅបញ្ច្រាសគ្នា។
ខេត្ត​ព្រះសីហនុ​ម្តង​! ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿងបានក្រឡាប់ធ្លាក់ចេញពី​ផ្លូវជាតិ​លេខ​៤
គួររំឭកផងដែថា
កាលពីព្រឹកថ្ងៃទី១១ខែតុលាកន្លងទៅនេះក៏មានករណីរថយន្តដឹកកម្មករមួយបានក្រឡាប់ផងដែរនៅតាមបណ្ដោយផ្លូវជាតិលេខ១ច្រកចូលផ្សារថូម៉ាស់ក្នុងភូមិគោកល្វៀងសង្កាត់ព្រៃអង្កុញក្រុងបាវិតហើយបានបណ្ដាលឲ្យកម្មកររោងចក្ររងគ្រោះថ្នាក់៥៤នាក់ហើយក្នុងនោះអ្នករងរបួសធ្ងន់មានចំនួន៧នាក់៕
ប្រភព ៖ kqube
Loading...

  • ខេត្ត​ព្រះសីហនុ​ម្តង​! ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿងបានក្រឡាប់ធ្លាក់ចេញពី​ផ្លូវជាតិ​លេខ​៤已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: