សហព័ន្ធ​​នឹង​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​៤​ឆ្នាំ​របស់​សម្ដេច​តា មុន​នឹង​កម្ពុជា​ប៉ះ​ឡាវ​

សហព័ន្ធ​​នឹង​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​៤​ឆ្នាំ​របស់​សម្ដេច​តា មុន​នឹង​កម្ពុជា​ប៉ះ​ឡាវ​

យោងតាម គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ សហព័ន្ធបាល់ទាត់នឹងធ្វើពិធីគោរពវិញ្ញាណក្ខន្ធគម្រប់ខួប៤ឆ្នាំនៃការយាងចូលព្រះទិវង្គតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកមុននឹងកម្ពុជា ត្រូវប៉ះឡាវក្នុងការប្រកួតជម្រុះពាន AFF Suzuki Cup 2016។

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិឡាវក្នុងព្រឹត្តិការណ៍ជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងត្រូវធ្វើឡើងនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ យ៉ាងណាមិញ មុននឹងការប្រកួតចាប់ផ្ដើមសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងធ្វើពិធីគោរពវិញ្ញាណក្ខន្ធគម្រប់ខួប៤ឆ្នាំនៃការយាងចូលព្រះទិវង្គតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាមុនសិនទើបអាចចាប់ផ្ដើមធ្វើការប្រកួតបាន។

សូមរំលឹកដែរថា ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតជាមួយជម្រើសជាតិឡាវ នៅវេលាម៉ោង ៦:៣០នាទីល្ងាចនៅថ្ងៃទី១៥ ខាងមុខនេះ៕

ប្រភព ៖ kqube

Loading...

  • សហព័ន្ធ​​នឹង​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​៤​ឆ្នាំ​របស់​សម្ដេច​តា មុន​នឹង​កម្ពុជា​ប៉ះ​ឡាវ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: