WHO បារម្ភពីការឆ្លងរាលដាលនៃវីរុសហ្ស៊ីកានៅតំបន់អាស៊ី

WHO បារម្ភពីការឆ្លងរាលដាលនៃវីរុសហ្ស៊ីកានៅតំបន់អាស៊ី

ទ្វីបអាស៊ីគីជាតំបន់ងាយឆ្លងវីរុសហ្ស៊ីកាដោយសារតែការឆ្លងតាមរយៈមូស ហើយ តំបន់នេះមានភ្លៀងធ្លាក់ខ្លាំង និងសត្វមូសក៏កើតឡើងច្រើនជាងតំបន់ផ្សេងៗ។ អង្គ ការសុខភាពពិភពលោក WTO បានសម្តែង ការបារម្ភពីមេរោគហ្ស៊ីកាដែលទំនងជាអាច ឆ្លងរាលដាលនៃវីរុសនេះ។

បច្ចុប្បន្នមានប្រទេសជាច្រើននៅក្នុង តំបន់អាស៊ីក្នុងនោះមានប្រទេសតំបន់ អាស៊ាន ដូចជាសិង្ហបុរីជាដើម មានមេរោគ ហ្ស៊ីការាប់រយករណី។ ចំណែកនៅថៃវិញករណីទារក២នាក់ដែលកើតមកមានក្បាល តូចនោះគឺពិតជាករណីបង្កឡើងដោយមេរោគហ្ស៊ីកាមែន។ យោងតាមអង្គការសុខ ភាពពិភពលោកមេរោគហ្ស៊ីកាមានវត្តមាននៅ៧៣ប្រទេស ក្នុងពិភពលោក ហើយក្នុងនោះមានប្រទេសយ៉ាងតិចចំនួន១៩ ស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

WTO បានចេញរបាយការណ៍ជាសាធា រណៈមួយក្នុងកិច្ចប្រជុំតំបន់នៅទីក្រុងម៉ានីល ប្រទេសហ្វុីលីពីន ដែលរបាយការណ៍ នោះរំពឹងថា មេរោគហ្ស៊ីកាអាចឆ្លងរាលដាល ច្រើនថែមទៀតក្នុងតំបន់នៅតាមប្រទេស ដូចជា ចិន ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេស អាស៊ីអាគ្នេយ៍ឬក៏នៅតាមកោះនៃសមុទ្រប៉ាស៊ីហ្វិក។ យោងតាមលោកស្រី Margaret Chan ជាប្រធានអង្គការសុខភាពពិភពលោកបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅ មិនទាន់រកឃើញមធ្យោបាយអ្វីដើម្បីទប់ស្កាត់មេរោគហ្ស៊ីកានោះទេ។ ពេលនេះសិង្ហ បុរីកំពុងមានករណីមេរោគហ្ស៊ីកាជាង៤០០ ករណី ហើយមានតិចជាង២០ករណីនៅហ្វុី លីពីន វៀតណាម និងម៉ាឡេស៊ី។

មេរោគហ្ស៊ីកាមានវត្តមានក្នុងប្រទេសចំនួន៧៣ គិតតាំងពីឆ្នាំ២០១៥មក។ មេរោគនេះបានវាយប្រហារអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីបច្រើនជាងគេ។ ហ្ស៊ីកាឆ្លង តាមរយៈមូសខ្លា និងការរួមភេទ។ ស្ត្រីមាន ផ្ទៃពោះដែលឆ្លងមេរោគនេះអាចផ្តល់ កំណើតទារកដែលមានការលូតលាស់ខួរក្បាលមិនត្រឹមត្រូវដែលគេហៅថា ជំងឺក្បាល តូច៕

ប្រភព ៖ nokorwatnews

Loading...

  • WHO បារម្ភពីការឆ្លងរាលដាលនៃវីរុសហ្ស៊ីកានៅតំបន់អាស៊ី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: