ការ​ពិត​ 7 យ៉ាង​ដែល​ឪពុក​អ្នក​មិន​ដែល​ប្រាប់​អ្នក​​ឲ្យ​ដឹង

ក្នុងនាមជាឪពុកម្នាក់គាត់បានតស៊ូព្យាយាមគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យគ្រួសាររបស់គាត់មានសុភមង្គលជាពិសេសគឺកូនៗ របស់គាត់អាចរស់នៅដោយមានសេចក្ដីសុខ និងមានអនាគត់ភ្លឺស្វាង។ បុត្រធីតាជាច្រើនរូបប្រហែលជាមិនដែលធ្លាប់ស្ដាប់ការពិត ៧ យ៉ាងចេញពីដួងចិត្តគាត់នោះទេ ៖

  1. គាត់ត្រូវតែធានាថាគាត់នឹងមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់គ្រួសារមួយនេះជាពិសេសអ្នក
  2. អ្នកពិតជាសំខាន់ជាងការងាររបស់គាត់ទៅទៀត
  3. គាត់តែងតែចង់ធ្វើនូវអ្វីដែលគាត់បានសន្យាជាមួយអ្នកទាំងអស់
  4. គាត់ពិតជាគ្រាំគ្រាចិត្តខ្លាំងណាស់នៅពេលដែលមិនមានលទ្ធភាពទិញនូវអ្វីដែលអ្នកចង់បាន
  5. គាត់ចង់ឲ្យអ្នកក្លាយអ្នកដែលពូកែជាងគាត់ មានទ្រព្យសម្បត្តិច្រើនជាងគាត់ និង មានសេចក្ដីសុខជាងគាត់
  6. គាត់នឹងធ្វើវាបានទោះជាធ្វើវាច្រើនដងយ៉ាងណាក៏ដោយ ឲ្យតែកូនរបស់គាត់មានសេចក្ដីសុខ
  7. គាត់ពិតជាស្រលាញ់អ្នកណាស់

  • ការ​ពិត​ 7 យ៉ាង​ដែល​ឪពុក​អ្នក​មិន​ដែល​ប្រាប់​អ្នក​​ឲ្យ​ដឹង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: