ស្នេហ៍ពិតមិនប្រែ! លោកតាវ័យ៧១ តាមស្រឡាញ់លោកយាយវ័យ ១១៤ រយៈពេលជាង១ឆ្នាំ ចុងក្រោយ…

ចិន៖  លោកតាវ័យ៧១ឆ្នាំម្នាក់ បានដឹកដៃកូនក្រមុំរបស់គាត់ ដែលមានវ័យដល់ទៅ១១៤ឆ្នាំ ចូលរោងការ បន្ទាប់ពីលោកតាបានតាមស្រឡាញ់លោកយាយអស់រយៈពេលជាង១ឆ្នាំរួចមក។

លោកតា Zheng បានមានប្រសាសន៍ថា វាគឺជាស្នេហាឃើញភ្លាមស្រឡាញ់ភ្លែត នៅពេលដែលលោកតា បានជួបនឹងកូនក្រមុំដែលមានវ័យចាស់ជាងខ្លួន គឺលោកយាយ Zhang Shuying កាលពីជាង១ឆ្នាំមុន។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកតា Zheng បានចំណាយពេលជាង១ឆ្នាំ ដើម្បីតាមនិយាយបញ្ចុះបញ្ចូលលោកយាយ Shuying ឲ្យស្រលាញ់គាត់ បន្ទាប់ពីលោកតាបានឃើញលោកយាយជាលើកដំបូង ខណៈត្រូវគេបង្ខំឲ្យរើកន្លែងទៅរស់នៅក្នុងមជ្ឈមណ្ឌលថែទាំចាស់ជរា ក្នុងទីក្រុង Bachu ប្រទេសចិន។

លោកតា Zheng ដែលក្លាយខ្លូនជាមនុស្សពិការជើងទាំងពីរ ដោយសារគ្រោះថ្នាក់រថភ្លើងកាលពី៥០ឆ្នាំមុន បាននិយាយថា កូនក្រមុំរបស់លោក គឺជាមនុស្សទីមួយដែលបានយកចិត្តទុកដាក់លើរូបលោកតា ចាប់តាំងពីពេលដែលលោកមកនៅមជ្ឈមណ្ឌលនេះ ហើយលោកតែងមើលឃើញថា យាយ Shuying ជាមនុស្សចិត្តល្អ និងទន់ភ្លន់។

ប៉ុន្តែលោកយាយ Shuying ត្រូវបានគេនិយាយថា លោកយាយបានស្ទាក់ស្ទើរក្នុងការចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់នេះ ដែលមានអាយុប្អូនជាងគាត់ដល់ទៅ៤៣ឆ្នាំ ហើយលោកយាយថែមទាំងមិនធ្លាប់ស្រមៃចង់មានស្នេហានៅវ័យជ្រេរបែបនេះឡើយ។

តែទោះជាយ៉ាងណា ភាពស្ទាក់ស្ទើទាំងនោះ ក៏បានរសាត់ទៅឆ្ងាយ ហើយអ្នកទាំងពីរការបានរៀបចំពិធីមង្គការនៅក្នុងមជ្ឈមណ្ឌលថែទាំចាស់ជរា ចំពោះមុខមនុស្សចាស់ជរារាប់សិបនាក់ និងអ្នកថែទាំមួយចំនួននៅទីនោះ។ 

គូស្វាមីភរិយាទាំងពីរក៏បានទៅចុះឈ្មោះរៀបអាពាហ៍ពិពាហ៍ នៅការិយាល័យរដ្ឋបាលក្នុងស្រុក និងទទួលបានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍។ លោកតា Zheng បាននិយាយថា លោកមិនបានរៀនជ្រៅជ្រះ ជាអ្នកក្រ ហើយថែមទាំងបាត់បង់ជើងទាំង២ ដោយសារគ្រោះថ្នាក់រថភ្លើងទៀត លោកមិនដែលស្រមៃថា លោកមានថ្ងៃដ៏រីករាយបែបនេះទេ។

ជីវិតរបស់លោកត្រូវបានបំពេញដោយលោកយាយ Shuying ហើយលោកតា បានសន្យាថា នឹងមើលថែប្រពន្ធរបស់គាត់រហូតដល់ដង្ហើមចុងក្រោយ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្នេហ៍ពិតមិនប្រែ! លោកតាវ័យ៧១ តាមស្រឡាញ់លោកយាយវ័យ ១១៤ រយៈពេលជាង១ឆ្នាំ ចុងក្រោយ...

ស្នេហ៍ពិតមិនប្រែ! លោកតាវ័យ៧១ តាមស្រឡាញ់លោកយាយវ័យ ១១៤ រយៈពេលជាង១ឆ្នាំ ចុងក្រោយ...

ស្នេហ៍ពិតមិនប្រែ! លោកតាវ័យ៧១ តាមស្រឡាញ់លោកយាយវ័យ ១១៤ រយៈពេលជាង១ឆ្នាំ ចុងក្រោយ...

ស្នេហ៍ពិតមិនប្រែ! លោកតាវ័យ៧១ តាមស្រឡាញ់លោកយាយវ័យ ១១៤ រយៈពេលជាង១ឆ្នាំ ចុងក្រោយ...