Barcelona ​យក​ឈ្នះ​ Real Madrid ​នៅ​ Clasico ខាង​ផ្នែក​សេដ្ឋកិច្ច

ជំនួប  El Clasico ​រវាង​ Barcelona ទល់​នឹង​ Real Madrid ​​ដំបូង​រដូវ​កាល​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Camp Nou ​នា​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​ ប៉ុន្តែ​មុន​ប្រកួត​​ដ៏​ធំ​នេះ​មក​ដល់​ ក្លឹប​អ្នក​មាន​បុណ្យ​ បាន​យក​ឈ្នះ​​គូ​ប្រជែង​ធំ​របស់​គេ​​ក្លឹប​ស្ដេច​ស ខាង​ផ្នែក​សេដ្ឋកិច្ច​រួច​ទៅ​ហើយ។

 

Barcelona ​យក​ឈ្នះ​ Real Madrid ​នៅ​ Clasico ខាង​ផ្នែក​សេដ្ឋកិច្ច

ក្រុម​ Barcelona អបអរ​ឈ្នះ​ពាន​រដូវ​កាល​មុន

 

បើ​តាម​របាយការណ៍​ពី Deloitte ​ដែល​ប្រកាស​ដោយ​​​​ប្រធាន​ក្លឹប​ Barcelona ​លោក​ Josep Maria Bartomeu ​​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ក្លឹប​អ្នក​មាន​បុណ្យ​​ មាន​ចំណូល​ ៦៧៩​លាន​អឺរ៉ូ (ជាង​៧៤៧​លាន​ដុល្លារ)​​ ​​កាល​រដូវ​កាល​​មុន​ ២០១៥-១៦ បន្ទាប់​ពី​​ឈ្នះ​ពាន​ La Liga ​និង​ Copa del Rey​ និង​​​​កើន​ឡើង​ ៧,២% ​ខណៈ​ដែល​រដូវ​កាល​២០១៤-១៥ ពួកគេ​​មាន​ចំណូល​​ត្រឹម​តែ​ ៦៣៣​លាន​អឺរ៉ូ។

 

Barcelona ​យក​ឈ្នះ​ Real Madrid ​នៅ​ Clasico ខាង​ផ្នែក​សេដ្ឋកិច្ច

ក្រុម​ Real Madrid អបអរ​ឈ្នះ​ពាន UEFA Champions League រដូវ​កាល​មុន

 

រីឯ​ក្លឹប​​ Real Madrid ​​​រដូវ​កាល​២០១៤-១៥ ទទួល​បាន​ចំណូល​ ៥៨១​លាន​​អឺរ៉ូ​ ​ខណៈ​ដែល​រដូវ​កាល​មុន​ ពួកគេ​ឈ្នះ​ពាន​ UEFA Champions League ​ទទួល​បាន​ចំណូល​សរុប​ ៦២០​លាន​​អឺរ៉ូ​ ​កើន​ឡើង​ ៦,៧% ដែរ​ ប៉ុន្តែ​នៅ​តែ​ចាញ់​ក្លឹប​ Barca ​ដដែល៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal