Mignolet ចង់​លេង​ជម្រើស​ដំបូង ​ពេល​ប៉ះ​ Man Utd

Simon Mignolet សង្ឃឹម​ថា​​អ្នក​ចាត់​ទូទៅ​ Liverpool នឹង​ផ្ដល់​ឱកាស​ឲ្យ​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ Premier League ទល់​ Manchester United នៅ​យប់​ថ្ងៃ​ច័ន្ទ។

 

Mignolet ចង់​លេង​ជម្រើស​ដំបូង ​ពេល​ប៉ះ​ Man UtdMignolet កម្ដៅសាច់ដុំក្នុង​ការប្រកួត​កន្លងមក

 

អតីត​អ្នកចាំទី​ដៃ​ទី​មួយ​សញ្ជាតិ​បែលហ្សិក​ត្រូវ​លោក​ Jurgen Klopp ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង​៣​ប្រកួត​មក​ហើយ​បន្ទាប់​ពី​ សមាជិក​ថ្មី Loris Karius ជា​ពី​របួស​បាក់​ដៃ​។

 

កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​សារភាព​ថា​ពិត​ជា​ខក​ចិត្ត​ដែល​បាត់​បង់​ជម្រើស​ដំបូង​ បើ​ទោះ​ជា​ខ្លួន​លេង​បាន​យ៉ាង​ល្អ​នៅ​៥​ប្រកួត​ដំបូង​ក៏​ដោយ។ Liverpool មិន​ទាន់​អាច​បិទ​មិន​ឲ្យ​គូ​ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន​នៅ​ឡើយ​ទេ​នៅ Premier League តាំង​ពី​ដើម​រដូវ​កាល​មក មាន​ន័យ​ថា​ពួក​គេ​តែង​របូត​គ្រាប់​បាល់​ជា​និច្ច​យ៉ាង​តិច​ណាស់​ក៏​១​គ្រាប់​ដែរ​នៅ​ប្រកួត​និមួយៗ៕

 

Mignolet ចង់​លេង​ជម្រើស​ដំបូង ​ពេល​ប៉ះ​ Man Utdអ្នកចាំទីថ្មី Loris Karius

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Echo