ក្មួយ​ស្ដេច​ប្រ៊ុយណេ​​លេង​នៅ Leicester ​នឹង​មក​ជួយ​ក្រុម​លេង​ទល់​កម្ពុជា

កីឡាករ​ Faiq Jefri Bolkiah ដែល​ជា​ក្មួយ​ប្រុស​បង្កើត​របស់​ស្ដេច​ប្រ៊ុយណេ​និង​ជា​កីឡាករ​លេង​នៅ​ក្រុមយុវជន Leicester City ​ផង​នោះ ​នឹង​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ​ក្នុង​ការ​ប្រកួត​ជម្រុះ Suzuki Cup 2016 ​នៅ​កម្ពុជា។

 

ក្មួយ​ស្ដេច​ប្រ៊ុយណេ​​លេង​នៅ Leicester ​នឹង​មក​ជួយ​ក្រុម​លេង​ទល់​កម្ពុជា

 

ខ្សែ​បម្រើ​ប្រយុទ្ធ​ខាង​លើ​នេះ ធ្លាប់​លេង​ឱ្យ​ក្រុម​យុវជន​របស់​ក្លឹប Arsenal , Reading ​និង Chelsea ​ជា​ដើម ​មុន​ពេល​រូបគេ​ផ្លាស់​ទៅ​លេង​នៅ Leicester City ​ក្នុង​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។ កីឡាករ​ដែល​ត្រូវ​បាន​គេ​រំពឹង​ជួយ​ជម្រើស​ជាតិ​បាន​ច្រើន​នេះ និយាយ​ថា​រូបគេ​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ក្រុម​ឱ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ។

 

Bolkiah ​បន្ថែម​ថា​ខ្លួន​នឹង​លេង​ក្នុង​តួនាទី​បម្រើ ដើម្បី​ចែក​បាល់​ឱ្យ​ខ្សែ​ប្រយុទ្ធ​នៅ​ខាង​លើ ហើយ​មួយ​វិញ​ទៀត​រូបគេ​ក៏​នឹង​ជួយ​ចុះ​មក​ការពារ​នៅ​តំបន់​ក្រោម​ផង​ដែរ។ អ្វី​ដែល​រូបគេ​បាន​ហ្វឹកហាត់​នៅ​អង់គ្លេស ​នឹង​ប្រឹង​ឱ្យ​អស់​ពី​ខ្លួន ក្នុង​ការ​ប្រកួត​ខាង​មុខ​នេះ​នៅ​ប្រទេស​កម្ពុជា។

 

ក្មួយ​ស្ដេច​ប្រ៊ុយណេ​​លេង​នៅ Leicester ​នឹង​មក​ជួយ​ក្រុម​លេង​ទល់​កម្ពុជា

 

ការ​ប្រកួត​​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ​2016 ​ ដែល​នឹង​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​​១៥ ​ដល់​២១ ​ខែ​តុលា ​ឆ្នាំ​២០១៦​ខាង​មុខ​​នេះ ​ស្រប​ពេល​ក្រុម​ប្រ៊ុយណេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ទីម័រ​ខាង​កើត​នៅ​ថ្ងៃ​បើក​ឆាក​របស់​ខ្លួន៕

 

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖  footballchannel