ប្រធានគ្រប់គ្រងផលិតកម្ម នឹងប្រាប់ពីបច្ចេកទេស ថតអាក្រាតកាយ របស់ឌុច លីដា នៅពេល……(Video inside)

ភ្នំពេញ៖ ខ្សែភាពយន្តថ្មី "នារីវេទមន្ត" របស់ផលិតកម្មរ៉ុក កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ដែលមានអ្នកចូលមើលយ៉ាងច្រើនកុះករ  ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

ទន្ទឹមនឹងការសរសើរ ជាមួយនឹងស្នាដៃនិពន្ធ និងថតរបស់ខ្សែភាពយន្តនេះដែរ ក៏មានមតិមួយចំនួន បានធ្វើការរិះគន់ លើតួស្រីក្នុងរឿង គឺកញ្ញា ឌុច លីដា ដែលឈុត ឆាករបស់នាងភាគច្រើន សុទ្ធតែអាក្រាតកាយ និងត្រូវបុរសៗចាប់រំលោភទៀតផង។ ចំពោះចំនុចនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មិនសូវពេញចិត្ត ជាពិសេសត្រង់ឈុតដែលកញ្ញា ឌុច លីដា ត្រូវអាក្រាតកាយកណ្តាលវាល ដែលហាក់ដូចជាមិនផ្តល់តម្លៃឲ្យសិល្បៈខ្មែរសោះ។ 

ក្រោយពីទទួលមតិរិះគន់ ទាក់ទងនឹងការថតអាក្រាតកាយរបស់ កញ្ញា ឌុច លីដា ប្រធានគ្រប់គ្រងផលិតកម្មរ៉ុក លោក យឹម សុសត្យា បានបង្ហោះសារមួយក្នុងហ្វេសប៊ុក កាលពីម្សិលមិញនេះថា "ក្នុងនាមខ្ញុំ ជាប្រធានគ្រប់គ្រងផលិតកម្មរ៉ុក ខ្ញុំនឹងធ្វើការបកស្រាយ អំពីបច្ចេកទេសថតឈុតអាក្រាត ដែលសម្តែងដោយ កញ្ញា ឌុច លីដា នៅពេលរឿង នារីវេទមន្ត បញ្ចាំងចប់"

លោកបានបន្ថែមដែរថា "កញ្ញា ឌុច លីដា គ្មានចេតនាបំផ្លាញតម្លៃ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អរបស់ខ្មែរឡើយ"

ដូច្នេះហើយ ប្រិយមិត្តនឹងរង់ចាំមើលទាំងអស់គ្នាថា តើការថតអាក្រាតកាយរបស់ កញ្ញា ឌុច លីដា ពិតជាមានបច្ចេកទេសជំនួយមែន រឺក៏យ៉ាងណានោះ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា ឌុច លីដា បានបង្ហាញនូវឈុតអាក្រាតកាយជាច្រើនឈុត នៅក្នុងខ្សែភាពយន្តថ្មី នារីវេទមន្ត។

វាមិនមែនជាលើកទីមួយទេ ដែលតារាសម្តែងស្រី ឌុច លីដា បានបង្ហាញខ្លួនអាក្រាតកាយតាមបណ្តាខ្សែភាពយន្ត ដូចជារឿង "ស្បែកគង់" ជាដើម។ ជាក់ស្តែង ដូចជារឿងថ្មីមួយទៀត ដែលនាងហ៊ានបញ្ចេញសាច់ ស្ទើរគ្រប់ឈុតគ្រប់ឆាកតែម្តង។

ចំពោះខ្សែភាពយន្តថ្មីមួយរបស់ផលិតកម្ម រ៉ក ចំណងជើងថា "នារីវេទមន្ត" បានតម្រូវឲ្យតារាស្រីទម្រង់មុខស្អាត កញ្ញា ឌុច លីដា ថតឈុតអាក្រាតកាយគ្មានសម្លៀកបំពាក់ ហើយថែមទាំងមានឈុតរំលោភទៀតផង។

ក្នុងនោះដែរ បើក្រឡេកមើលតាមTrailer ប្រមាណ២នាទី ក្នុងរឿងនេះដែរ បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមគិតថា មិនមែនកញ្ញា ឌុច លីដា នោះទេ ព្រោះថា មិនដែលនាងហ៊ានបង្ហាញដើមទ្រូង នៅកណ្តាលវាលបែបនេះនោះទេ ហើយក៏មានអ្នកខ្លះគិតថា ប្រហែលជាមានបច្ចេកទេសជំនួយខ្លះហើយ។

ចំពោះរឿង "នារីវេទមន្ត" ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះថា មានឈុតឆាកជាច្រើន ដែលកញ្ញា ឌុច លីដា ត្រូវព្រលែងខ្លួនមួយទំហឹង ជាងរឿងមុនៗទៅទៀត៕

ចង់ដឹងថា កញ្ញាឌុច លីដា ហ៊ានបង្ហាញរាងកាយដ៏ស្រឡូនរបស់នាងយ៉ាងណាទៅ ក្នុងខ្សែភាពយន្តថ្មីនេះ តោះទស្សនាទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload