រុស្ស៊ីបញ្ជាឲ្យមន្រ្តីទាំងអស់ហៅសាច់ញាតិ ដែលរស់នៅក្រៅប្រទេសមកស្រុកវិញ ខណៈសង្គ្រាមសកល អាចនឹងផ្ទុះឡើង

រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានបញ្ជាទៅកាន់មន្រ្តីទាំងអស់របស់ខ្លួន ឲ្យនាំយកសាច់ញាតិដែលរស់នៅក្រៅប្រទេសទាំងអស់  ត្រឡប់មកកាន់ទឹកដីកំណើតវិញ ចំពេលដែលមានភាពតាងតឹងខ្ពស់ និងរំពឹងថាអាចផ្ទុះសង្គ្រាមសាកល។ នេះបើយោងតាមការចុះផ្សាយពីប្រភពព័ត៌មានដេលីម៉េល។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏បានឲ្យដឹងថា អ្នកនយោបាយ និងឥស្សរជនជាន់ខ្ពស់ ត្រូវបានគេនិយាយថា បានទទួលការព្រមានមួយពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ឲ្យនាំយកមនុស្សជាទីស្រឡាញ់ របស់ពួកគេទាំងអស់មកកាន់មាតុប្រទេសវិញ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោក ពូទីន បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ចំពេលដែលជម្លោះយ៉ាងខ្លាំងកើតឡើងជុំវិញតួនាទីរបស់រដ្ឋាភិបាលក្រុងម៉ូស្គូនៅក្នុងជម្លោះស៊ីរី ហើយវាបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីវិមានក្រឹមឡំាង(Kremlin) បានបញ្ជូនមីស៊ីលមានក្បាលគ្រាប់នុយក្លេអ៊ែរ ទៅជិតតំបន់ព្រំដែនប្រទេសប៉ូឡូញ។

អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev ក៏បានព្រមានផងដែរថា “ពិភពលោកទាំងមូលកំពុងស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់” ដោយសារតែភាពតានតឹងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បុគ្គលិករដ្ឋាភិបាល អ្នកគ្រប់គ្រងថ្នាក់តំបន់ សមាជិកសភាគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសាជីវកម្មសាធារណៈ ត្រូវបានបញ្ជាឲ្យនាំយកកូនៗរបស់ពួកគេដែលកំពុងសិក្សានៅបរទេសត្រឡប់មកវិញជាបន្ទាន់។ 

តែទោះជាយ៉ាងណា មូលហេតុពិតប្រាកដអំពីការបញ្ជារបស់លោក ពូទីន  នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ខណៈលោក Stanislav Belkovsky អ្នកវិភាគនយោបាយរបស់រុស្ស៊ី បាននិយាយថា “នេះជាផ្នែកមួយនៃវិធានការ ដើម្បីរៀបចំពួកឥស្សរជនមួយចំនួន សម្រាប់សង្គ្រាមដ៏ធំមួយ”។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្លាក់ចុះ ចាប់តាំងពីមានសង្គ្រាមត្រជាក់ និងមានភាពតានតឹងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់រុស្ស៊ី ថាបានវាយប្រហារ (Hack) លើបណ្តាញអុិនធើណេតរបស់អាមេរិក៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត