Kim Soo-hyun ចង់​ក្លាយ​ជា​​អ្នក​ប៊ូលីង​អាជីព បន្ថែម​លើ​​តារា​សម្ដែង

ក្រោយ​ជោគជ័យ​ក្នុង​អាជីព​សម្ដែង​ក្នុង​វិស័យ​រឿង​ក្នុង​ប្រទេស​កូរ៉េ Kim Soo-hyun មាន​ប្រាថ្នា​ចង់​ក្លាយ​ជា​កីឡាករ​បោះ​ប៊ូលីង​អាជីព បន្ថែម​ពី​លើ​អាជីព​ដែល​មាន​សព្វ​ថ្ងៃ។ ​

 

Kim Soo-hyun ចង់​ក្លាយ​ជា​​អ្នក​ប៊ូលីង​អាជីព បន្ថែម​លើ​​តារា​សម្ដែង

 

កាល​ពី​ម្សិលមិញ បើ​តាម​អ្នក​តំណាង​របស់​សមាគម​បោះ​ប៊ូលីង​អាជីព​របស់​ប្រទេស​កូរ៉េ​បាន​ឲ្យ​ដឹង​ថា តារា​ប្រុស​ក្នុង​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ថ្មី​ៗ​នេះ​បាន​ធ្វើ​ឯកសារ​សំណូមពរ​ធ្វើ​​ការ​សាក​ល្បង​ដើម្បី​ក្លាយ​ជា​អ្នក​បោះ​ប៊ូលីង​អាជីព។ ជុំ​ដំបូង​នៃ​ការ​សាកល្បង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២-២៣ ខែ​ តុលា​នេះ និង​ជុំ​ទី​២​នឹង​រៀបចំ​នៅ​ថ្ងៃ​​ទី ២៩-៣០ ខែ តុលា​។ ចំពោះ​​លទ្ធផល​និង​ប្រកាស​នៅ​អំឡុង​ពាក់កណ្ដាល​ខែ វិច្ឆិកា។

 

បើ​តាម​ការ​ឲ្យ​ដឹង ​តារា​វ័យ​២៨​ឆ្នាំ​រូប​នេះ​ គឺ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា​នៃ​កីឡា​បោះ​ប៊ូលីង​។ កំឡុង​ពេល​​​ជួបជុំ​អ្នក​គាំទ្រ​នៅ​ឆ្នាំ​​២០១៤ Kim បាន​បង្ហាញ​ការ​ស្រឡាញ់​ចំពោះ​កីឡា​នេះ​ថា​៖”ខ្ញុំ​​តែង​ចំណាយ​ពេល​ច្រើន​ពេល​ទំនេរ​របស់​ខ្ញុំ​ដើម្បី​លេង​កីឡា​បោះ​ប៊ូលីងនេះ៕ ​​​

 

Kim Soo-hyun ចង់​ក្លាយ​ជា​​អ្នក​ប៊ូលីង​អាជីព បន្ថែម​លើ​​តារា​សម្ដែង

 

ចុចអាន៖Song Joong Ki កំពុង​​ល្បី​កក្រើក​ តែ​នៅ​តែ​ចាញ់​ប្រៀប Kim Soo Hyun
​​

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ allkpop.