ក្រវិល​កន្ត្រក​ពិសេស​ អាច​​ទ្រ​​កាស​ AirPods ពេល​ជ្រុះ​ពី​ត្រចៀក​

M3D ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ព្រីន​ 3D ខ្នាត​តូច បាន​បង្ហាញ​​ការ​រចនា​ថ្មី​នៃ​ក្រវិល​កន្ត្រក​ដែល​អាច​ទ្រ​កាស​ AirPods បាន​ក្នុង​ករណី​ដែល​កាស​ជ្រុះ​ចេញ​ពី​ត្រចៀក។

 

ក្រវិល​កន្ត្រក​ពិសេស​ អាច​​ទ្រ​​កាស​ AirPods ពេល​ជ្រុះ​ពី​ត្រចៀក​

 

​​​យ៉ាង​ណា​ក្ដី​ក្រវិល​ដែល​មាន​ឈ្មោះ​ថា​ Twisty Earbud Catchers មិន​មាន​ដាក់​លក់​លើ​ទីផ្សារ​ឡើយ។ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ចង់​បាន​​ត្រូវ​តែ​មាន​ម៉ាស៊ីន​ព្រីន​ 3D ដើម្បី​បង្កើត​វា​ដោយ​ខ្លួន​ឯង​ ឬ អាច​​ទាក់​ទង​ខាង​សេវាកម្ម​ព្រីន​ 3D។

 

ក្រុមហ៊ុន​ M3D បាន​បង្ហោះ​ឯកសារ​សំខាន់ៗ​សម្រាប់​ព្រីន​​ក្រវិល​ Twisty Earbud Catchers ​នេះ​នៅ​លើ​វិបសាយ​ Thingiverse ដោយ​អាច​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ៕

 

ចុច​អាន៖ ឡេន​ Olloclip ម៉ូដែល​ថ្មី​ជួយ​ឲ្យ​ iPhone 7 ចាប់​រូប​​​បាន​កាន់​តែ​ខ្លាំង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Gizmodo