លោក Gao លាលែងពីតំណែងក្នុងនាមជាគ្រូបង្វឹកចិន ក្រោយចាញ់អ៊ូសបេគីស្ថាន(មានវិដេអូ)

លោក Gao Hongbo បានប្រកាសពីការលាលែងពីសំណែងក្នុងនាមជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិចិន ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន បានធ្វើឲ្យក្តីសង្ឃឹមរបស់ចិននៃឈានទៅប្រកួត World Cup ឆ្នាំ២០១៨ ស្ថិតក្នុងការខកចិត្តដ៏ធំ។
 Gao Hongbo

ការរងបរាជ័យក្នុងទីក្រុង Tashkent កាលពីថ្ងៃអង្គារ បានធ្វើឲ្យក្រុមជម្រើសជាតិចិន ធ្លាក់ទៅលើឈរនៅបាតតារាងនៃពូលជម្រុះ ជុំទី៣សម្រាប់ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី ដោយមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួត៤លើក។ មានតែក្រុមទទួលចំណាត់ថ្នាក់កំពូលទាំងបីក្នុងពូលប៉ុណ្ណោះដែលមានសិទ្ធិទៅវគ្គបន្ត។

gao+hongbo+getty+images2

បើទោះបីស្ថិតជាប្រទេសមានអត្រាប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក និងមានសេដ្ឋកិច្ចធំបំផុតទី២ក៏ដោយ ប៉ុន្តែ ចិន នៅតែក្រុមខ្សោយក្នុងពេលប្រកួតបាល់ទាត់នៅលើឆាកអន្តរជាតិ ខណៈដែលពួកគេបានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងលីកក្នុងស្រុក ក្រោយពីលោកប្រធានាធិបតី Xi Jinping បានប្រកាសពីមហិច្ឆតាធ្វើជាម្ចាស់ផ្ទះនិងឈ្នះពាន World Cup នៅថ្ងៃណាមួយ។

ក្រុមជម្រើសជាតិចិន បានឈ្នះកៅអីទៅប្រកួត World Cup តែមួយលើកគត់ ពោលគឺកាលពីឆ្នាំ២០១២ ហើយបច្ចុប្បន្នកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៧៨នៅលើតារាងពិភពលោករបស់ FIFA។ បើយោងទៅតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua កាលពីថ្ងៃពុធ ក្រោយពីការប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន លោក Gao បានប្រាប់សន្និសីទសារព័ត៌មាន៖ «ខ្ញុំនឹងចាកចេញពីក្រុមជម្រើសជាតិដោយសារតែបញ្ហាសុខភាព»៕

សូមទស្សនាវិដេអូ Highlight ខាងក្រោម៖

ប្រភពពី espnfc.com

The post លោក Gao លាលែងពីតំណែងក្នុងនាមជាគ្រូបង្វឹកចិន ក្រោយចាញ់អ៊ូសបេគីស្ថាន(មានវិដេអូ) appeared first on CamboSport.