ក្នុង​ចំណោម​អ្នក​ចាំទី​ទាំង​៥​នេះ​ តើ​មួយ​ណា​នឹង​អាច​ឈ្នះ​ Barclay Golden Glove នៅ​រដូវ​កាល​នេះ​ ?

Barclays Golden Glove គឺជាពានរង្វាន់សម្រាប់ប្រគល់ឲ្យអ្នកចាំទីល្អប្រចាំឆ្នាំនៅ Premier League ហើយអ្នកចាំទីដែលអាចឈ្នះពានរង្វាន់នេះគឺផ្ដោតទៅលើចំនួន Clean Sheet នៃការប្រកួត ។ យ៉ាងណានៅរដូវកាលនេះយើងឃើញថាអ្នកចាំទីដល់ទៅចំនួន៥រូបធ្វើបាន Clean Sheet ប្រហាក់ប្រហែលគ្នាយ៉ាងខ្លាំងដែលមិនទាន់អាចប្រាកដអ្នកណាអាចឈ្នះពាន Barclays Golden Glove នៅឡើយទេ ។

ដោយអ្នកចាំទី៣រូបគឺ Kasper Schmeichel (អ្នកចាំទី Leicester City ) , Joe Hart ( អ្នកចាំទី Man City ) , Petr Cech ( អ្នកចាំទី Arsenal ) ធ្វើបាន Clean Sheet ចំនួន១៥ប្រកួតដូចគ្នាខណៈពួកគេនៅសល់ការប្រកួត២សប្ដាហ៍ដូចគ្នា ។

ដោយឡែកអ្នកចាំទីរបស់ក្លឹប Man Utd គឺ David De Gea ធ្វើបាន Clean Sheet ចំនួន១៤ប្រកួត ខណៈគេសល់ការប្រកួត៣សប្ដាហ៍ ។ ចំណែកកីឡាករមួយរូបគឺ Hugo Lloris ដែលជាអ្នកចាំទីរបស់ក្លឹប Tottenham Hortspur ធ្វើបាន Clean Sheet ចំនួន១៣ប្រកួតខណៈនៅសល់ការប្រកួត២សប្ដាហ៍ទៀត ។

ដូចនេះចាំមើលទាំងអស់តើអ្នកចាំទីមួយណាអាចធ្វើបានល្អជាងគេក្នុងប៉ុន្មានប្រកួតចុងក្រោយ ហើយមួយណាអាចឈ្នះពាន Barclays Golden Glove ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ក្នុង​ចំណោម​អ្នក​ចាំទី​ទាំង​៥​នេះ​ តើ​មួយ​ណា​នឹង​អាច​ឈ្នះ​ Barclay Golden Glove នៅ​រដូវ​កាល​នេះ​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:បច្ចេកវិទ្យា
Tags: