តួឯកប្រុស យ៉ាង គួ ធ្វើការបញ្ជាក់រឿងមន្ទិលសង្ស័យចំពោះ Angelababy

6 Videos


តារាសម្តែងចិនដ៏ល្បីឈ្មោះ និង អាចរកប្រាក់ចំណូលបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ លោក Huang Xiaoming ហើយក៏ជាតួឯកប្រុសក្នុងរឿង យ៉ាង  គួ បានចេញមុខបញ្ជាក់ការពិតពីរឿងភរិយាមានផ្ទៃពោះតាមបណ្តាញអ៊ីនធឺរណេត កាលពីពេលថ្មីៗនេះ ក្រោយពីពាក្យចចាមអារ៉ាមនេះកំពុងតែកក្រើកខ្លាំង ។

តួឯកប្រុស យ៉ាង គួ ធ្វើការបញ្ជាក់រឿងមន្ទិលសង្ស័យចំពោះ Angelababy

ក្រោយពីចាប់ដៃក្លាយជាគូស្វាមីភរិយាជាមួយនាង Angelababy កាលពីពាក់កណ្តាលឆ្នាំ ២០១៥ គ្រួសារលោក Huang ហាក់មិនសូវកើតមានជម្លោះណាដែលគួរឲ្យកត់សម្គាល់នោះទេ មកទល់ពេលនេះ ។ ស្របពេលដែលពាក្យចចាមអារ៉ាមប្រពន្ធលោកមានផ្ទៃពោះកំពុងតែក្តៅគគុក លោក Huang បានបញ្ជាក់ការពិតតាមរយៈការបង្ហោះសារខ្លីលើបណ្តាញអ៊ីនធឺរណេតថា «នេះជាដំណើរកម្សាន្តសម្រាប់មនុស្សបីនាក់ ហើយវានឹងនៅមានជាច្រើនលើកទៀតនាថ្ងៃមុខ អរគុណប្រពន្ធសម្លាញ់» ។ ការបង្ហោះសារបែបនេះគឺត្រូវបានគេសន្និដ្ឋានថា លោកបានទទួលស្គាល់ហើយថា ប្រពន្ធលោកពិតជាពរពោះកូនក្នុងផ្ទៃពិតមែន ហើយវាជាដំណឹងដ៏ល្អសម្រាប់អ្នកគាំទ្រលោកជាច្រើន ។

តួឯកប្រុស យ៉ាង គួ ធ្វើការបញ្ជាក់រឿងមន្ទិលសង្ស័យចំពោះ Angelababy
គួរបញ្ជាក់ដែរថា ព័ត៌មានចចាមអារ៉ាមនេះបានកើតមានកាលពីដើមខែសីហា ក្រោយពីនាងសម្រេចចិត្តចាកចេញពីកម្មវិធីគ្រោះថ្នាក់ Running Man China ភ្លាមៗ ៕

តួឯកប្រុស យ៉ាង គួ ធ្វើការបញ្ជាក់រឿងមន្ទិលសង្ស័យចំពោះ Angelababyតួឯកប្រុស យ៉ាង គួ ធ្វើការបញ្ជាក់រឿងមន្ទិលសង្ស័យចំពោះ Angelababy

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)