តើ​នេះ​មែន​​ទេ​ជា​កីឡាករ​ដែល​លោក​ Jose Mourinho នាំ​ចូល​ Man Utd មុន​គេ​ ?

តាំងពីលោក Jose Mourinho ចូលកាន់តំណែងជាគ្រូបង្វឹក Man Utd មានការសន្និដ្ឋានកីឡាករ Zlatan Ibrahimovic អាចជាកីឡាករដំបូងគេដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នាំចូលមកកាន់ទឹកដី Old Trafford ដំបូងគេតែមកដល់ពេលនេះទៅហើយអ្វីៗមិនទាន់សម្រេចនៅឡើយ ។

តែយ៉ាងណាបច្ចុប្បន្នលោក Jose Mourinho ត្រូវបានគេដឹងថាកំពុងធ្វើការពិភាក្សាលើការដេញថ្លៃខ្សែការពារវ័យ២២ឆ្នាំសញ្ជាតិកូឌីវ័ររបស់ក្លឹប Villareal គឺកីឡាករ Eric Bailly ខណៈគេជឿការចចារនេះជិតឈានដល់កិច្ចព្រមព្រៀងទៅហើយនោះ ខណៈតាមដំណឹងមកថាក្លឹប Villareal ឯកភាពក្នុងតម្លៃប្រមាណជា៣០លានផោន ។ ដូចនេះបើការចចារនេះជោគជ័យមែនមានន័យថាកីឡាករវ័យក្មេងរូបនេះអាចជាកីឡាករដំបូងគេដែលលោក Jose Mourinho នាំមកកាន់ Man Utd ដំបូងគេហើយ ។

បើតាមការវិភាគរបស់លោក Terry Gibson ដែលជាភ្នាក់ងារ Sky Sport ជឿថានេះជាជម្រើសដ៏ត្រឹមត្រូវរបស់ Man Utd ដោយលោកបាននិយាយថា « Bailly គឺលឿន មានកម្ពស់ខ្ពស់ ជាខ្សែការពារដែលមានភាពរឹងមាំ ហើយជាពិសេសគឺនៅស្ថានភាពប្រឈម១ទល់នឹង១ គេមានទំនុកចិត្តខ្ពស់ក្នុងការលេងខ្លាំងដូចនេះគេពិតជាជម្រើសសាកសមសម្រាប់ Man Utd » ។

សូមបញ្ជាក់ថាកីឡាករ Eric Bailly ត្រូវបានក្លឹប Villreal ទិញយកពីក្លឹប Espanyol ក្នុងតម្លៃ៥លានផោនកាលពីឆ្នាំ២០១៥ ហើយតាំងពីចូលរូមជាមួយ Villareal ខ្សែការពាររូបនេះបានបង្ហាញទម្រង់លេងរបស់ខ្លួនយ៉ាងល្អ ។ ខណៈបច្ចុប្បន្នមានក្លឹបជាច្រើនផ្សេងទៀតដូចជា Barcelona , PSG និង Man City ជាដើមសុទ្ធតែចង់បានរូបគេដូចគ្នា ។

សូមទស្សនាសមត្ថភាពរបស់គេនៅលើទីលាន ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • តើ​នេះ​មែន​​ទេ​ជា​កីឡាករ​ដែល​លោក​ Jose Mourinho នាំ​ចូល​ Man Utd មុន​គេ​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: