ប្រធាន​សមាគមន៍​អតីតយុទ្ធជន​គ្រួសារ​យុទ្ធជន​ខេត្តកំពង់ឆ្នាំង​ចុះ​បើកប្រាក់​បេឡាមរណ​ស​ង្ក្រោះ​ជូន​គ្រួសារ​អតីតយុទ្ធជន​មួយ​គ្រួសារ​នៅ​ស្រុក​បរិបូណ៌​

​ខេត្តកំពង់ឆ្នាំង​៖​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន ធឿន ប្រធាន​គណ​កម្ម​ធិ​ការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កពង់​ឆ្នាំង និង​ជា​មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី​១១ ខែ​តុ លា ឆ្នាំ​២០១៦ បាន​ដឹកនាំ ក្រុមការងារ​ក្នុង​សមា​គន៍​នាំយក​ថវិកា​បេឡា​ស​ង្ក្រោះ​ចំនួន​៤​លាន​រៀល​ជូន​គ្រួសារ​ជន​ពលី​មួយ​គ្រួសារ​រស់ក្នុង​ភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌​។​

78

​លោក ចក់ កែវ​ចំរើន ប្រធានការិយាល័យ​បេឡា​ជាតិ​សមាគមន៍​សាខា​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ គ្រួសារ​ជន​ពលី​ដែល​បានទទួល​ប្រាក់​បេឡា​មរណ​សង្គ្រោះ​ខាងលើនេះ​ឈ្មោះ ហៃ សុភាព ភេទ​ស្រី ត្រូវជា​កូន​យុទ្ធជន​ពលី​ដែល​ម្តាយ​គាត់​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅនេះ ដោយ​អោយ​កូនស្រី​ជា​អ្នក​កាន់​សៀវភៅ​ទ​ទូល​ប្រាក់​ជំ​នួ ស ក្នុង​ពិធី​ប្រគល់​ប្រាក់​នោះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ កងកម្លាំងប្រដាប់អាវុធ​ក្នុង​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​

​នៅក្នុង​ពិធី​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន ធឿន បាន​មានបាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខរ​ជា​ជរ​ដ្ខា​ភិ​បាល​និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូរ​ដល់​គ្រួសារ​យុទ្ធជន​ព​លិ និង​អតីតយុទ្ធជន​ដោយ​អស់ពី​ចិត្ត​ពី​ថ្លើម និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

77

​លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ពាំនាំ​នូវ​ការ​សំណូម​របស់​សម្តេច សូមអោយ​គ្រួសារ​អតីតយុទ្ធជន​ទាំងអស់​ថែទាំ​សុខភាព​អោយបាន​ល្អ និង​បើ​មានទុក្ខ​លំបាក​ឬ​ខ្វះខាត​ជីវភាព ត្រូវ​រាយ​ការ ណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​សមា​គន៍​ជាបន្ទាន់ ដើម្បី​សមាគមន៍​ជួយ​ដោះស្រាយ​។ ទន្ទឹមនេះដែរ​ក្រុមគ្រួសារ​អតីត​យុ​ទ​ហ្ធ​ជន​ទាំងអស់​ដែលមាន​អាយុ​គ្រប់​បោះឆ្នោត សូមមេត្តា​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់គ្នា ដើម្បី​ជ្រើសរើស​តំណាង​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៧​ខាងមុខនេះ​៕ ( រិទ្ធិជ័យ )