សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងថៃ៖ ស្ថានភាពសុខភាពរបស់ព្រះអង្គ Bhumibol Adulyadej កំពុងបន្តស្ថិតនៅក្នុងស្ថានភាពគ្មានលំនឹង ដោយសម្ពាធឈាមបន្តធ្លាក់ចុះ

(បាងកក)៖ ស្តេចថៃ ព្រះអង្គ Bhumibol Adulyadej ព្រះជន្ម៨៨ព្រះវស្សា គឺបាននឹងកំពុងស្ថិតនៅក្នុងស្ថានភាពគ្មានលំនឹងនៅឡើយ។ នេះបើតាមការិយាល័យរាជវាំង បានឲ្យដឹងតាមរយៈរបាយការណ៍ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។

«សម្ពាធឈាមរបស់ព្រះអង្គ បន្តធា្លក់ចុះនៅថ្ងៃអង្គារនេះ, ជីបចររបស់ព្រះអង្គ ដើរកាន់តែលឿនជាងមុន ហើយឈាមរបស់ព្រះអង្គ មានជាតិអាស៊ីតកាន់តែច្រើនឡើង»។ នេះបើតាមរបាយការណ៍បានឲ្យដឹងយ៉ាងដូច្នេះ។

Loading...

យោងតាមការធ្វើតេស្តឈាម បានបង្ហាញថា ព្រះកាយរបស់ព្រះអង្គមានផ្ទុកវីរ៉ុស ហើយមុខងារថ្លើមរបស់ព្រះអង្គ មិនមានភាពប្រក្រតីនោះទេ។ របាយការណ៍បានបន្តថា ក្រុមវេជ្ជបណ្ឌិតបានប្រើប្រាស់ឱសថ ដើម្បីព្យាបាលបញ្ហាសម្ពាធឈាម និងបានដាក់ប្រព័ន្ធខ្យល់ដកដង្ហើម លើព្រះអង្គផងដែរ។ «ព្រះអង្គបាននឹងកំពុងបន្តស្ថិតនៅក្នុងស្ថានភាពគ្មានលំនឹង ខណៈក្រុមវេជ្ជបណ្ឌិត កំពុងត្រួតពិនិត្យយ៉ាងជិតស្និទបំផុត លើរោគសញ្ញារបស់ព្រះអង្គ»។

រដ្ឋាភិបាលថៃបានអំពាវនាវឲ្យសាធារណៈជន កុំភ័យស្លន់ស្លោរ ឬជឿជាក់លើព័ត៌មានចរចាមអារ៉ាម ស្តីពីស្ថានភាពរបស់ព្រះអង្គលើប្រព័ន្ធទំនាក់ទំនងសង្គម។

សូមបញ្ជាក់ថា ស្តេចថៃ ព្រះអង្គ Bhumibol Adulyadej មិនទាន់សោយទីវង្គតនោះទេ, គ្រាន់តែស្ថានភាពសុខភាពរបស់ព្រះអង្គធ្ងន់ធ្ងរបំផុត៕

ខាងក្រោមនេះសេចក្តីប្រកាសរបស់ព្រះបរមរាជវាំង៖

សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងថៃ៖ ស្ថានភាពសុខភាពរបស់ព្រះអង្គ Bhumibol Adulyadej កំពុងបន្តស្ថិតនៅក្នុងស្ថានភាពគ្មានលំនឹង ដោយសម្ពាធឈាមបន្តធ្លាក់ចុះ

សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងថៃ៖ ស្ថានភាពសុខភាពរបស់ព្រះអង្គ Bhumibol Adulyadej កំពុងបន្តស្ថិតនៅក្នុងស្ថានភាពគ្មានលំនឹង ដោយសម្ពាធឈាមបន្តធ្លាក់ចុះ

ប្រភព៖ freshnewsasia

  • សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងថៃ៖ ស្ថានភាពសុខភាពរបស់ព្រះអង្គ Bhumibol Adulyadej កំពុងបន្តស្ថិតនៅក្នុងស្ថានភាពគ្មានលំនឹង ដោយសម្ពាធឈាមបន្តធ្លាក់ចុះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:​អន្តរជាតិ