ចិន ត្រៀមខ្លួន​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ និពន្ធដោយ : ថ្មីៗ       October-13-2016, 10:30 am         11

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ត្រៀមខ្លួន​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​លោក​ប្រធានាធិបតីចិន ស៊ី ជិនពីង (រូបភាព៖ Xinhua)​ភ្នំពេញ​៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បាន​ថ្លែងថា ចិន​បាន​ត្រៀមខ្លួន​រួចហើយ ក្នុងការ​ពង្រីក​ការ​នាំចូល​របស់ខ្លួន​ពី​ប្រទេស​កម្ពុជា ក៏ដូចជា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ផងដែរ​។ ការ​ថ្លែង​របស់លោក ស៊ី ជីន​ពីង បែបនេះ​ធ្វើឡើង​មុន​មួយថ្ងៃ ដែល​លោក​ត្រូវបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៣ តុលា​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចុះហត្ថលេខា​រួមគ្នា លើ​កិច្ចព្រមព្រៀង​និង​ឯកសារ​មិនតិចជាង​២៨ ឡើយ ។ បើតាម​សារព័ត៌មាន​ចិន People’s Daily ក្នុងចំណោម​ឯកសារ​ដែល​កម្ពុជា​-​ចិន ចុះហត្ថលេខា​នោះ គឺមាន​ការផ្ដោត​ទៅលើ​ការអនុវត្ត លើ​គំនិត​ផ្ដួចផ្ដើម​ស្តីពី «​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​»​ផងដែរ​។​

​ចិន គឺជា​ដៃគូ ដែលមាន​ប្រភព​វិនិយោគ និង​ទំហំ​ធំ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​កម្ពុជា ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ពាណិជ្ជកម្ម​ភាគី​ទាំង​ពីរបាន​កើន​ឡើងជា​បន្តបន្ទាប់ រហូតដល់ ៤.៤ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៥​កន្លងមក​។

​លោក ស៊ី ជីន​ពីង មក​ទស្សនកិច្ច​កម្ពុជា ចាប់ពី​ថ្ងៃទី​១៣-១៤ តុលា​នេះ​។ លោក ស៊ី ជីន​ពីង នឹង​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​ចូល​សម្ដែង​ការគួរសម​ជាមួយ​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ជួបពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​សម្ដេច ហ៊ុន សែន ផងដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នេះ ធ្វើឡើង​ក្រោយពី​ព្រះមហាក្សត្រ​កម្ពុជា បាន​ទៅ​ទស្សនកិច្ច​នៅ​ចិន​កាលពី​ខែ មិថុនា ៕