ពេជ្រ សេរីរ័ត្ន បង្ហាញមុខកូនប្រុស?

ភ្នំពេញៈ ពិធីការិនីនាង ពេជ្រ សេរីរ័ត្ន ដែលកន្លងមកធ្លាប់ពើបប្រទះព័ត៌មានថា មួយរយៈពេលមុន ដែលនាងបានផ្តាច់ខ្លួន ពីសិល្បៈមួយរយៈធំ ដោយធ្វើឲ្យមហាជនដាក់ការសង្ស័យថា នាងទៅសម្ងំពពោះកូនរហូត ដល់សម្រាលបានកូនប្រុសម្នាក់ ហើយក្រោយពីនាងរឹងដៃជើង ក៏ត្រឡប់ចូលសិល្បៈ។ ក្រោយពីមានមន្ទិលសង្ស័យបែបនោះ រហូតមកដល់ពេលនេះ នាង ពេជ្រ សេរីរ័ត្ន នៅមិនទាន់ចេញមុខបកស្រាយ ជុំវិញចម្ងល់ទាំងអស់នោះទេ ។

ពិធីការិនីក្នុងកម្មវិធី «តុបំភ្លឺ» នាង ពេជ្រ សេរីរ័ត្ន នាពេលកន្លងមក ធ្លាប់តែចូលរួម អញ្ជើញវត្តមានអ្នកសិល្បៈដូចគ្នា ចូលរួមបកស្រាយពីជីវិតពិត របស់អ្នកសិល្បៈ ក៏ដូចជាផ្តល់ឱកាសឲ្យពួកគាត់ បានបកស្រាយរឿងរ៉ាវនៅក្នុងចិត្ត ។ ផ្ទុយស្រឡះពីនាង ដោយនាងមិនដែលចេញមុខបកស្រាយ ពីជីវិតពិតរបស់ខ្លួននោះឡើយ ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅពេលថ្មីៗនេះតារាស្រីរូបនេះ បានរំលេចរូបថតមួយ ដែលនាងថតជាមួយក្មេងប្រុសម្នាក់ និងថែមទាំងសរសេរសារថា «ហត់ប៉ុណ្ណាក៏ដោយ បុរសម្នាក់នេះតែងធ្វើឲ្យខ្ញុំញញឹម»។ តាមរយៈសារនេះ ហាក់ចង់សរ បញ្ជាក់ឲ្យឃើញថា នាងដូចជាមានចេតនាចង់បង្ហាញអ្វីម្យ៉ាងដល់មហាជនដោយធ្វើឲ្យមហាជនមួយចំនួន បានចោទជា សំនួរ ថា តើក្មេងប្រុសម្នាក់នោះ គឺជាកូនប្រុសរបស់នាង ឫយ៉ាងណា ?

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload