នគរ​​​បាល​​​រក​​​មិនបាន​​​សាក្សី​​​ដែល​​​ឃើញ​​​ការ​​​​​​វាយ​​​ដ​​​ំ​​​អំឡុង​​​ការ​​​តវ៉ា

កាលពីម្សិលមិញ នគរបាលបានលើកឡើងថា ការសើុបអង្កេតលើការវាយដំកាល ពីថ្ងៃច័ន្ទលើមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយរូប និងសកម្មជនសិទ្ធិដីធ្លីផ្សេងៗទៀតអំឡុងការតវ៉ាក្នុងរាជធានីភ្នំពេញ ត្រូវបានបន្ទុចបង្អាក់ដោយសារខ្វះសាក្សីដែលឃើញហេតុការណ៍ការប៉ះទង្គិចគ្នារវាងអ្នកហែក្បួន និងកងសន្តិសុខ។ ការវាយដំនេះដែលកើតឡើងនៅក្នុងចំណោមមនុស្សរាប់រយនាក់ និងដែលគេថតបាន ទាំងវីដេអូ និងរូបភាពជាច្រើនប្លង់ ក្នុងនោះមានមួយចំនួនត្រូវបានគេបង្ហោះតាមប្រព័ន្ធអីុនធឺណិតភ្លាមៗនោះ បានកើតមានឡើងពេលអ្នកតវ៉ាសិទ្ធិដីធ្លីហែក្បួនបានពាក់កណ្តាលផ្លូវដើម្បីរំឭកទិវាលំនៅដ្ឋានពិភពលោក។ កងសន្តិសុខខណ្ឌដូនពេញបានចូលបំបែកក្រុមអ្នកតវ៉ាបន្ទាប់ពីពួកគេព្យាយាមប្តូរទិសដៅរបស់ខ្លួន។ លោក អំ សំអាត ប្រធានបច្ចេកទេសសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូបានស្នើសុំឲ្យកងសន្តិសុខកំុប្រើអំពើហិង្សា ពេលពួកគេវាយដំមកលើរូបលោក នេះបើយោងតាមលោក អំ សំអាត និងសាក្សី ផ្សេងៗទៀត។ លោក ឆក់ កៅនី នាយប៉ុស្តិ៍សង្កាត់ជ័យជម្នះបានលើកឡើងថា លោកទទួលបានពាក្យបណ្តឹងចំនួន២ពាក់ព័ន្ធការប្រើអំពើហិង្សានេះ ១មកពីលោក អំ សំអាត ហើយ១ទៀតពីលោក ច័ន្ទ ពុទ្ធិស័ក្តិ សកម្មជនប្រឆាំងការបណ្តេញចេញដែលក៏ត្រូវបានសន្តិសុខវាយដំដែរនោះ។ លោក ឆក់ កៅនី បានមានប្រសាសន៍ថា “យើងកំពុងខិតខំធ្វើការដើម្បីធ្វើឲ្យសំណុំរឿងនេះមានដំណើរការទៅមុខ”។ ទោះជាយ៉ាងណា នគរបាលនៅមិនទាន់បានសួរនរណាម្នាក់នៅឡើយទេ ទាំងកងសន្តិសុខ និងអ្នកតវ៉ា ព្រោះពួកគេនៅមិនទាន់រកឃើញនរណាម្នាក់នៅឡើយទេ។ លោក ឆក់ កៅនី បានលើកឡើងថា “យើងកំពុងរកអ្នកបំភ្លឺ ឥឡូវហ្នឹងយើងរកអ្នកបំភ្លឺអត់ទាន់ឃើញ។ អ្នកដែលធ្វើដំណើរទៅមកៗគេថា គេមិនឃើញហេតុការណ៍អីផ្ទាល់ទេ ឯអ្នកមកមើលគេថា មើលហើយគេទៅបាត់ទៅ យើងមិនដឹងផ្ទះគេនៅឯណាឯណីទេ”។ លោកបានលើកឡើងបន្ថែមទៀតថា នគរបាលសង្កាត់ នឹងយកសំណុំរឿងនេះបញ្ជូនទៅថ្នាក់លើប្រសិនបើពួកគេមិនអាចដោះស្រាយបាន។ ទោះជាយ៉ាងណា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា លោកចង់ឃើញសន្តិសុខនិងអ្នកដាក់ពាក្យបណ្តឹងមកជជែកគ្នាច្រើនជាង។ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា “សូមមកជជែកគ្នា។ អ្នកដែលវៃ៉ជ្រុលដៃជ្រុលជើងគួរនិយាយថា ‘សុំទោសអ្នកអើយ ថ្ងៃក្រោយកុំមានរឿងអ៊ីចឹងទៀត'”។ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងបន្តថា ហេតុការណ៍កាលពីថ្ងៃច័ន្ទ […]

The post នគរ​​​បាល​​​រក​​​មិនបាន​​​សាក្សី​​​ដែល​​​ឃើញ​​​ការ​​​​​​វាយ​​​ដ​​​ំ​​​អំឡុង​​​ការ​​​តវ៉ា appeared first on The Cambodia Daily.