ប្រេសិត​សិទ្ធិមនុស្សស្ម័គ្រ​​​ចិត្ត​​​ជួយ​​​ទាក់​​​ទង​​​ច្បាប់​​​​ស្តីពី​​ការ​ពពោះ​ជំនួស​

អ្នកនាំពាក្យក្រសួងម្នាក់បានមានប្រសាសន៍ថា កាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមកបំពេញទស្សនកិច្ចស្ម័គ្រចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការព្រាងសេចក្តីព្រាងច្បាប់លើកដំបូងរបស់ខ្លួនស្តីពីការពពោះជំនួស។ អ្នកធ្វើរបាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជារូបនេះ ដែលបានមកដល់កាលពីថ្ងៃច័ន្ទសម្រាប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនោះ បានជួបជាមួយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីពិភាក្សាពីបញ្ហាមួយចំនួន ដូចជាស្វែងរកជម្រើសចំពោះការឃុំខ្លួនមុនការជំនុំជម្រះ ការធ្វើឱ្យតុលាការកាន់តែឯករាជ្យ និងការដាក់ទោសទណ្ឌដល់អ្នកដែលប្រើអំពើហិង្សាលើស្ត្រី និងកុមារជាដើមដែល ភាគីទាំងពីរបានលើកឡើងនៅពេលក្រោយ។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងនេះបានមានប្រសាសន៍ថា លោកស្រី រ៉ូណា ស្មីត បានស្វាគមន៍ការងាររបស់រដ្ឋាភិបាលស្តីពីការបង្កើតច្បាប់ជុំវិញស្ត្រីជាម្តាយដែលពពោះកូនឱ្យប្តីប្រពន្ធផ្សេងៗ ជាពិសេសមកពីបរទេស ហើយសុខចិត្តផ្តល់ជំនួយ។ លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា លោកស្រី រូ៉ូណា ស្មីត “នឹងជួយរៀបចំច្បាប់ដើម្បីគ្រប់គ្រងការពពោះជំនួស”។ លោកបានបន្ថែមថា លោកស្រីនឹងផ្តល់ព័ត៌មានសង្ខេបទាក់ទងច្បាប់នានានៅក្នុងប្រទេសមួយចំនួនទៀត។ ក្រសួងបាននិងកំពុងធ្វើការជាមួយក្រុមមន្ត្រីអូស្ត្រាលីចាប់តាំងពីខែកក្កដាមកស្តីពីការស៊ើបអង្កេតរកវិធីសាស្ត្រដើម្បីគ្រប់គ្រងអាជីវកម្មដែលកំពុងរីកដុះដាលនេះក្នុងនោះ អន្តរការីផ្នែកពពោះជំនួសជាង៥០នាក់បានផ្សព្វផ្សាយពីសេវាកម្មរបស់ខ្លួនរួចហើយនៅក្នុងប្រទេសកម្ពុជា។ ហានិភ័យនៃការពពោះជំនួសដែលគ្មានច្បាប់គ្រប់គ្រងរួមមានអន្តការីមិនស្មោះត្រង់ និងប្តីប្រពន្ធមកពីបរទេសដែលបោះបង់ចោលទារកដែលកើតមកមានពិការភាព។ កាលពីឆ្នាំមុន ប្រទេសថៃបានហាមឃាត់ការពពោះលក្ខណៈអាជីវកម្មសម្រាប់ប្តីប្រពន្ធជាជនបរទេស និងប្តីប្រពន្ធមានភេទដូចគ្នាបន្ទាប់ពីប្តីប្រពន្ធជនជាតិអូស្ត្រាលីមួយគូត្រូវបានចោទប្រកាន់ថា បានទុកទារកចោលជាមួយអ្នកពពោះជំនួសជនជាតិថៃក្នុងឆ្នាំ២០១៤បន្ទាប់ពីដឹងថា ទារកនោះកើតមកខ្សោយបញ្ញាពីកំណើត។ និយាយទៅកាន់អ្នកយកព័ត៌មានចន្លោះជំនួប លោកស្រី រ៉ូណា ស្មីតមិនបានបញ្ជាក់លម្អិតពីករណីជាក់លាក់ដែលលោកស្រីបានពិភាក្សាជាមួយក្រុមមន្ត្រីក្រសួងឡើយ។ […]

The post ប្រេសិត​សិទ្ធិមនុស្សស្ម័គ្រ​​​ចិត្ត​​​ជួយ​​​ទាក់​​​ទង​​​ច្បាប់​​​​ស្តីពី​​ការ​ពពោះ​ជំនួស​ appeared first on The Cambodia Daily.