ឆន​ សុវណ្ណរាជ​ បាត់​ឱកាស​កើប​លុយ​ក្រៅ​ស្រុក

បន្ទាប់​ពី​ជាប់​កុង​ត្រា​ជាមួយ​​ទទូរស្សន៍​រស្មី​ហង្ស​មាស​នៅ​ក្នុង​កម្ម​វិធី​ Cambodia idol និង​ The Voice Cambodia រួច​មក​បាន​ធ្វើ​ឲ្យ​លោក​ ឆន សុវណ្ណ​រាជ​ បាត់​បង់​ឱកាស​ចេញ​ទៅ​កើប​លុយ​ក្រៅ​ស្រុក​ ។ នេះ​បើ​តាម ឆន សុវណ្ណរាជ​ ប្រាប់​ Sabay ។

 

ឆន​ សុវណ្ណរាជ​ បាត់​ឱកាស​កើប​លុយ​ក្រៅ​ស្រុក

 

លោក ឆន សុវណ្ណរាជ ថ្លែង​ថា “បាទ​អូន​មាន​ Sponsor ជា​ច្រើន​ បាន​ទាក់​ទង​ឲ្យ​បង​ចេញ​ទៅ​ច្រៀង នៅ​​ក្រៅ​ប្រទេស​ តែ​បងមិន​មាន​ពេល​វេលា​ទៅ​ច្រៀង​ និង​សម្តែង​នៅ​ក្រៅ​ប្រទេស​នោះទេ​អូន ព្រោះ​តែ​ជាប់​កុង​ត្រា​ជា​មួយ​ទូ​រទស្សន៍​រស្មី​ហង្ស​មាស​ ​ក្នុង​កម្ម​វិធី Cambodia Idol និង The Voice Cambodia”។

 

ម្ចាស់​បទ​ “សុំ​ស្រឡាញ់​សុំ ​Password” រូប​នេះ​បន្ថែមថា ទោះ​បី​ជា​​បាត់​បង់​ឱកាស​ចេញ​ទៅ​កើប​លុយ​នៅ​ក្រៅ​ស្រុក​ក្តី​​ តែ​លោក​មាន​ឱកាស​កើប​លុយ​នៅ​ក្នុង​ស្រុក​មិន​តិច​ជាង​ការ​ធ្វើ​ដំណើរ​ចេញ​ទៅច្រៀង​​ក្រៅ​ស្រុក​ប៉ុន្មាន​ឡើយ​​ក្នុង​មួយ​ខែៗ​។ តែ​ក្នុង​នោះ លោក​សុំ​លាក់​ពី​ចំនួន​នៃ​ចំណូល​ដែល​រក​បាន​ទាំង​នោះ ​ព្រោះ​នេះ​ជា​គោល​ការ​ណ៍​របស់​ក្រុម​ហ៊ុន​។

 

ឆន​ សុវណ្ណរាជ​ បាត់​ឱកាស​កើប​លុយ​ក្រៅ​ស្រុក

 

“អូន​…ទោះ​បីជា​​បង​មិន​បញ្ចេញ​ពី​ចំនួនទឹក​ប្រាក់​ដែល​បង​រក​មាន​ក្នុង​មួយ​ខែ​ៗ​ក៏​ដោយ​ តែ​បង​គិត​ថា​ ទស្សនិក​ជន​ និង​បង​ៗ​គាត់​អាច​ប៉ាន់​ស្មាន​ដឹង​ ទៅ​លើ​ការ​ងារ​របស់​បង​​ មាន​ទាំង​ចេញ​ទៅ​ច្រៀង​ប្រគំ​​តន្រ្តី​ Concert នៅ​តាម​ខេត្ត​ និង​កាន់​ក្នុង​កម្ម​វិធី​ Cambodia Idol និង​ The Voice Cambodia គាត់​ប្រហែល​ជាដឹង​អូន​…បង​សូម​មិន​ប្រាប់​ទេ​ នេះ​ជា​គោល​ការណ៍​ក្រុម​ហ៊ុន​”។ ឆន សុវណ្ណរាជ បញ្ជាក់​៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​​​​​​​​​​