Note 7​ ​ផ្ទុះ​ថ្ម ក្រុមហ៊ុន​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ប្រាកដ

Galaxy Note 7​ ​ត្រូវ​រក​ឃើញ​បង្ក​ជា​អគ្គិភ័យ​ក្រោយ​ដាក់​លក់​ដំបូង​នា​ខែ​សីហា​ ​ហើយ​ ​Samsung​ ​បាន​ប្រមូល​ស្មាតហ្វូន​ម៉ូដែល​នេះ​ចូល​វិញ​ ​ខណៈ​សន្និដ្ឋាន​ថា​មក​ពី​ថ្ម​ដែល​ផលិត​ដោយ​ដៃ​គូ​សហការ​ ​និង​បង្កើត​ក្រុម​ការងារ​ពិសេស​ដើម្បី​រក​ដំណោះ​ស្រាយ​ភ្លាម។

 

Note 7​ ​ផ្ទុះ​ថ្ម ក្រុមហ៊ុន​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ប្រាកដ

 

ជា​មួយ​នឹង​ការ​ដាក់​លក់ Note 7 ថ្មី​​​​ម្តង​ទៀត ស្មាតហ្វូន​នេះ​នៅ​តែ​បន្ត​មាន​បញ្ហា​ផ្ទុះ​ថ្ម​ទោះ​ជា​ ​Samsung​ ​បាន​ផ្លាស់​ប្ដូរ​អ្នក​ផ្គត់ផ្គង់​ថ្ម​យ៉ាង​ណា​ក្ដី ហើយបញ្ហានេះឈានឲ្យ Samsung ប្រកាសផ្អាកផលិត Note 7​​ តែម្តង។

 

ទន្ទឹម​នឹង​នេះ​ ​លោក​ ​Park Chul-wan​ ​អតីត​នាយក​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ឧបករណ៍​ផ្ទុក​ថាមពល​ ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ ​និង​អេឡិចត្រូនិក​កូរ៉េ​ខាង​ត្បូង​ ​អះអាង​ថា​ ​Samsung​ ​មិន​បាន​រក​ឃើញ​មូល​ហេតុ​ពិត​បណ្ដាល​ឲ្យ​ ​Note 7​ ​ផ្ទុះ​ថ្ម​នោះ​ទេ។

 

គាត់​បន្ថែម​ថា​ ​វា​មិន​មែន​ត្រឹម​តែ​ជា​បញ្ហា​ថ្ម​ប៉ុណ្ណោះ​ទេ​ ​តែ​គឺ​ស្មាតហ្វូន​ទាំង​មូល​តែ​ម្ដង​ ​ព្រោះ​ ​Note 7​ ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​បញ្ជា​ ​(Hardware)​ ​ដ៏​ស្មុគស្មាញ​លើស​ស្មាតហ្វូន​ដែល​មាន​លើ​ទីផ្សារ​បច្ចុប្បន្ន​ ​ឬ​ហៅ​ថា​ ​បច្ចេកវិទ្យា​ខ្ពស់​ហួស​ពេក៕

 

អាន​បន្ត​ ​៖​ ក្រវិល​កន្ត្រក​ពិសេស​ អាច​​ទ្រ​​កាស​ AirPods ពេល​ជ្រុះ​ពី​ត្រចៀក​
អាន​បន្ត​ ​៖​ Macan GTS និង 718 Cayman S ពណ៌​ក្រហម​ឆ្អៅ មក​ដល់​ថ្មី ថ្លៃ​ជាង ១០ ម៉ឺន​ដុល្លារ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​verge, newyorktimes