Huawei M3 រាង​មិន​ចាញ់ iPad Mini ខ្លាំង​ខាង​ប្រព័ន្ធ​សំឡេង

MediaPad M3 ជា​ប្រភេទ​ថេប្លេត​ជំនាន់​ថ្មី​របស់ Huawei មាន​សមត្ថភាព​មិន​ចាញ់ iPad Mini ែដល​ខ្លាំង​ខាង​ប្រព័ន្ធ​សំឡេង​ ​ដោយ Huawei បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Harman/kadon និង AKG ​​ជា​ក្រុមហ៊ុន​អាគូស្ទីក​ល្បី​របស់​ពិភពលោក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សំឡេង​។

 

Huawei M3 រាង​មិន​ចាញ់ iPad Mini ខ្លាំង​ខាង​ប្រព័ន្ធ​សំឡេង

Huawei MediaPad M3 តម្លៃ៣៤៩ ដុល្លារ

 

ថេប្លេត​កម្រាស់​ស្ដើង ស្រាល អេក្រង់​ទំហំ ៨​,៤ អីញ​នេះ​ក្រាល​ដោយ​កញ្ចក់​ប្រភេទ IPS LCD បង្ហាញ​រូបភាព​បាន​កម្រិត 2K ភ្លឺ​ច្បាស់ ល្អ អាច​ដាក់​សុីម​ប្រភេទ Nano Simបាន​មួយ។ វា​​ប្រើ​បច្ចេកវិទ្យា 4G LTE ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ទី៦ Mashmallow ទំហំ RAM ដល់​ទៅ 4GB អង្គផ្ទុក​ទិន្នន័យ ៣២GB បំពាក់​បន្ទះ​ឈីប​ប្រភេទ Kirin 950 មានCPU ៨​គ្រាប់ Octa-core អាច​លេង​ហ្គេម​ធំៗ​បាន​ស្រួល អត់​ទាក់ ចំណែក​ថាមពល​ថ្ម ៥១០០ mAh អាច​ប្រើ​បាន ១​ថ្ងៃ​ពេញ​គ្មាន​បញ្ហា ប៉ុន្តែ​ប្រសិន​បើ​លេង​ហ្គេម​ក្រាហ្វិក​ធំៗ អាច​បាន​ត្រឹម ១២ ម៉ោង។

 

MediaPad M3 នេះ​មាន​ទំហំ​កាមេរ៉ា​​មុខ​ក្រោយ ៨​មេហ្គាភិចសែល​ដូច​គ្នា មាន​មុខងារ autofocus, HDR, Panorama តែ​អត់​មាន​ភ្លើង​Flash ទេ​និង​អាច​ថត​វីដេអូ​បាន​កម្រិត 1080p ក្នុង​ល្បឿន 30fps។

 

Huawei M3 រាង​មិន​ចាញ់ iPad Mini ខ្លាំង​ខាង​ប្រព័ន្ធ​សំឡេង

 

MediaPad M3 ជា​ថេប្លែត​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​រហ័ស​បំផុត មាន​បំពាក់​ឧបករណ៍​បំពង​សម្លេង 2 កម្រិត Stero ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា Hi-Fi សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Harman/kadon ធ្វើ​ឲ្យ MediaPad M3 អាច​ផ្ដល់​សម្លេង​បាន​យ៉ាង​ពិរោះ ស្ដាប់​តន្ត្រី​លឺ​ងំ ថ្លា​ច្បាស់​ល្អ​លើស​ពី​សម្លេង​តន្ត្រី​ធម្មតា។

 

ចំណែក​គុណភាព​កាស​ស្ដាប់ H300 របស់ MediaPad M3 វិញ​ផលិត​ឡើង​ក្រុមហ៊ុន​ជំនាញ​ឯកទេស​ផ្នែក​ម៉ៃក្រូហ្វូន និង​កាស​ស្ដាប់ AKG ​របស់​ប្រទេស​ជប៉ុន​ដែល​ជា​ក្រុមហ៊ុន​អាគូស្ទីក​ល្បី​របស់​ពិភពលោក។ វាអាច​ផ្ដល់​ថាមពល​សម្លេង​ចន្លោះ​ពី 20Hz ដល់ 20Khz ដែល​អាច​កម្រិត​សមត្ថភាព​សម្លេង​ពី​ទាប មធ្យម​ទៅ​ខ្ពស់ ផ្ដល់​ភាព​ឥត​ខ្ចោះ​សម្រាប់​គ្រប់​ប្រភេទ​តន្រ្តី។

 

Huawei MediaPad M3 នេះ​មាន​តម្លៃ ៣៤៩ ដុល្លារ

 

អាន​បន្ត៖ Envy AIO​ ​កុំព្យូទ័រ​លើ​តុ​​​អេក្រង់ 4K តម្លៃ ១ ៣០០ ដុល្លារ

អាន​បន្ត៖ Leica និង Huawei​ ​សហការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្មី

អត្ថបទ៖ រក្សា