Rooney ជិតផ្លាស់ចេញពីអង់គ្លេស ទៅលេងនៅចិន ឬនៅទឹកដីអាមេរិកមែនទែនហើយ

(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធដែលកំពុងធ្លាក់ទម្រង់លេងខ្លាំង Wayne Rooney ត្រូវបានគេរាយការណ៍មកថា ជិតផ្លាស់ចេញពីក្លឹប Manchester United របស់អង់គ្លេសទៅលេងនៅចិន ឬអាមេរិកហើយនៅបំណាច់រដូវកាលនេះ។

1_2016101309390173

តាមរយៈគេហទំព័រសារព័ត៌មាន Goal បានចេញផ្សាយថា កីឡាករវ័យ៣០ឆ្នាំ Rooney ចង់បញ្ចប់តួនាទីជាប្រធានក្រុម នៅក្នុងក្លឹប Man Utd និងក្នុងក្រុមជម្រើសជាតិតោ៣ អង់គ្លេស មុនស្វែងរកទ្រនំថ្មីក្រៅពីទឹកដីអង់គ្លេសវិញម្តងនៅបញ្ចប់រដូវកាលឆ្នាំ២០១៦-២០១៧ នេះ ដោយរូបគេទទួលបានប្រាក់ពលកម្ម ៣០០ ០០០ផោនក្នុង១សប្តាហ៍ក្នុងក្លឹប បិសាចក្រហម។

2_2016101309390211

ស្របពេលជាមួយគ្នានោះ ក្លឹបអ្នកមានៗនៅទឹកដីចិន និងអាមេរិក ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បាន Rooney ទៅលេងក្នុងលីគកំពូលរបស់ពួកគេផងដែរ ដោយកន្លងមក កីឡាករល្បីៗដែលចាកចេញពីក្លឹបនៅអង់គ្លេស ត្រូវបាន ស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់ទីនោះដូចៗគ្នា រួមមាន Ashely Cole, Andrea Pirlo ចេញពីលីគកំពូលអ៊ីតាលី, David Villa ចេញពីលីគ La Liga របស់អេស្ប៉ាញ, Ganziano Pelle, Frank Lampard, Ramires និង Steven Gerard ចេញពី Premier League របស់អង់គ្លេស៕

ប្រភពពី khmertalking

The post Rooney ជិតផ្លាស់ចេញពីអង់គ្លេស ទៅលេងនៅចិន ឬនៅទឹកដីអាមេរិកមែនទែនហើយ appeared first on CamboSport.