Putin បញ្ជាឲ្យមន្ត្រីរដ្ឋនៅបរទេសទាំងឡាយ ធ្វើមាតុភូមិវិវត្តន៍ជាប្រញាប់

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសបញ្ជាឲ្យមន្ត្រីរដ្ឋាភិបាល និងសាច់ញាតិបងប្អូនអ្នកទាំងឡាយនោះ ត្រលប់ចូលមកមាតុភូមិវិញជាបន្ទាន់ ដោយការប្រកាសនេះ គឺការប្រកាសជាសកលសម្រាប់មន្ត្រីរដ្ឋរុស្ស៊ីតែម្ដង ខណៈដែលភាពតានតឹងដ៏អាក្រក់បំផុតមួយកំពុងតែកើតឡើង ។

អ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលជាច្រើននាក់ បានបញ្ជាក់ពីការទទួលដំណឹង ប្រកាសឲ្យធ្វើមាតុភូមិវិវត្តន៍ភ្លាមៗ ពីលោក Putin ដោយឲ្យយកទាំងសាច់ញាតិ និងក្រុមគ្រួសារខ្លួនទៅផងដែរ ។

ការប្រកាសដូចនេះ គឺធ្វើឡើងក្រោយពីប្រធានាធិបតីរុស្ស៊ី សម្រេចលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ដោយសារតែបារាំងចោទរុស្ស៊ីថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ីរី ហើយវាក៏ធ្វើឡើងក្រោយប៉ុន្មានថ្ងៃ ដែលរុស្ស៊ីបញ្ជូនមីស៊ីលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ទៅកាន់តំបន់ Kaliningrad ចន្លោះប្រទេសសមាជិក NATO ២ គឺ Poland និង Lithuania ។

បញ្ជារបស់លោក Putin នេះ គឺសំដៅលើមន្ត្រីរដ្ឋបាលក្នុងតំបន់ សមាជិករដ្ឋសភា និងព្រឹទ្ធសភា គ្រាប់ជាន់ថ្នាក់ និងមន្ត្រីទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលនៅបរទេស ហើយក្នុងបញ្ជានេះទៀតសោត ក៏មានបញ្ជាក់ឲ្យអ្នកទាំងនោះ ប្រញាប់យកកូនចេញពីសាលាបរទេសទាំងឡាយដែរ ។ ចំពោះនរណាដែលជំទាស់ ឬមិនធ្វើតាមបញ្ជានេះ នឹងត្រូវប្រឈមមុខការដោះស្រាយពេលក្រោយ ទាំងដែលមូលហេតុពីក្រោយខ្នងនៃបញ្ជានេះ មិនទាន់មាននរណាដឹងច្បាស់នៅឡើយទេ ។

លោក Mikhail Gorbachev អតីតមេដឹកនាំសហភាពសូវៀត បានព្រមានដល់ពិភពលោកថា ស្ថានភាពបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយហើយ ដោយសារតែការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអាមេរិក ព្រោះទំនាក់ទំនងរវាងមហាអំណាចទាំង២នេះ ស្ថិតក្នុងកាលៈទេសៈដ៏អាក្រក់បំផុត គិតចាប់ពីសង្គ្រាមត្រជាក់មក ។

រំលឹកដល់ការបញ្ជូនមីស៊ីល Iskander ទៅក្បែរព្រំដែន Poland វិញ វាជាមីស៊ីលដែលអាចពាំក្បាលនុយក្លេអ៊ែរ ហើយមានវង់ប្រតិបត្តិបាញ់ដល់រដ្ឋធានីប្រទេសអឺរ៉ុបជាច្រើន ទាំងដែលប្រទេសទាំងនោះ ក៏ជាសមាជិករបស់អង្គការ NATO ដែរ ដោយវត្តមានរបស់មីស៊ីល Iskander ត្រូវគេមើលឃើញថា ជាការប្រឈមមុខដាក់គ្នាខ្លាំងបំផុត រវាងប្រទេសមានដែនដីធំបំផុតនេះ និងប្រទេសលោកខាងលិចជាច្រើនទៀត ៕

Putin បញ្ជាឲ្យមន្ត្រីរដ្ឋនៅបរទេសទាំងឡាយ ធ្វើមាតុភូមិវិវត្តន៍ជាប្រញាប់

Putin បញ្ជាឲ្យមន្ត្រីរដ្ឋនៅបរទេសទាំងឡាយ ធ្វើមាតុភូមិវិវត្តន៍ជាប្រញាប់

Putin បញ្ជាឲ្យមន្ត្រីរដ្ឋនៅបរទេសទាំងឡាយ ធ្វើមាតុភូមិវិវត្តន៍ជាប្រញាប់

ប្រភព៖ kqube, Dailymail

Loading...

  • Putin បញ្ជាឲ្យមន្ត្រីរដ្ឋនៅបរទេសទាំងឡាយ ធ្វើមាតុភូមិវិវត្តន៍ជាប្រញាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: