ប្រធា​នា​ធិបតី​ហ្វី​លី​ពីន លោក Duterte ប្រកាស​ថា នឹង​ហាម​ប្រាម​ការ​ជក់​បារី នៅ​តាម​ទីសា​ធារណៈ

ប្រធា​នា​ធិបតី​ហ្វី​លី​ពីន លោក Duterte ប្រកាស​ថា នឹង​ហាម​ប្រាម​ការ​ជក់​បារី នៅ​តាម​ទីសា​ធារណៈ

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន បានឲ្យដឹងនៅថ្ងៃពុធនេះថា លោកប្រធានាធិបតី Rodrigo Duterte នឹងដាក់ចេញនៅក្នុងខែតុលានេះ នូវបម្រាមជក់បារី នៅតាមទីសាធារណៈ តាមរយៈការពង្រឹង បទបញ្ញត្តិលើថ្នាំជក់ ដ៏តឹងរ៉ឹងបំផុតនៅក្នុងតំបន់អាស៊ី ខណៈសង្រ្គាមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន របស់លោក បានបណ្ដាលឲ្យមនុស្សជាង ៣,៤០០នាក់ បាត់បង់ជីវិត គិតចាប់តំាងពី ខែកក្កដាមក។ នេះបើតាមការចុះផ្សាយ ដោយ Channel News Asia នៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។

យោងតាមនាយកដ្ឋាន សុខាភិបាលហ្វីលីពីន ច្បាប់ស្ដីពីថ្នាំជក់ថ្មីនេះនឹងកាន់តែមាន លក្ខណៈតឹងរ៉ឹងជាងមុន ចំពោះពាណិជ្ជកម្មថ្នាំជក់ ក៏ដូចជាការហាមឃាត់ ការជក់បារីនៅទីសាធារណៈ ព្រមទំាងតម្រូវឲ្យ ក្រុមហ៊ុនថ្នាំជក់ទំាងអស់ ត្រូវតែដាក់ស្លាកសញ្ញាហាមជក់បារី នៅលើកញ្ចប់បារី។

គួររំឭកថា កាលនៅជាអភិបាលក្រុង Davao លោក Duterte ធ្លាប់បានដាក់បម្រាមគោចរ លើអនីតិជន និងហាមឃាត់ការលក់គ្រឿងស្រវឹង នៅពេលយប់។ ម្យ៉ាងវិញទៀត បើតាមអង្គការសុខភាពពិភពលោក ២០.៦ ភាគរយ នៃប្រជាជនហ្វីលីពីន គឺជាអ្នកជក់បារី គិតចាប់តំាងពី២០១៣ ពោលគឺ១០ឆ្នាំបន្ទាប់ពី ច្បាប់ថ្នាំជក់ត្រូវបានអនុម័ត ហើយមិនតែប៉ុណ្ណោះហ្វីលីពីន ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេស ចំនួន១៥នៅទូទំាងពិភពលោក ដែលប្រជាជនមានសុខភាពមិនល្អ មានជាប់ពាក់ព័ន្ធ នឹងផ្សែងបារី៕

ប្រភព ៖ khmertalking

Loading...

  • ប្រធា​នា​ធិបតី​ហ្វី​លី​ពីន លោក Duterte ប្រកាស​ថា នឹង​ហាម​ប្រាម​ការ​ជក់​បារី នៅ​តាម​ទីសា​ធារណៈ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: