ប្រ៊ុយណេ​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​មួយ​រូប​ពី​ក្រុម​ Leicester Cityមក​ជួយ​ជម្រើស​ជាតិត្រៀម​ AFF Suzuki Cup 2016

ក្រុមជម្រើសជាតិប្រ៊ុយណេ នឹងនាំយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Leicester City កីឡាករ Faiq Jefri Bolkiah  មកជួយក្រុមជម្រើសជាតិក្នុងពានរង្វាន់ AFF Suzuki Cup 2016 វគ្គជម្រុះ ដែលនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះ ក្នុងទីក្រុងភ្នំពេញ។

ប្រ៊ុយណេ​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​មួយ​រូប​ពី​ក្រុម​ Leicester Cityមក​ជួយ​ជម្រើស​ជាតិត្រៀម​ AFF Suzuki Cup 2016

 Faiq ដែលជាអតីតកីឡាករយុវជនថ្នាលរបស់ Chelsea ហើយពេលនេះ រូបគេកំពុងលេងជាមួយក្លឹបជើងឯក Premier League កញ្ជ្រោងខៀវ Leicester City បានមកដល់ទីក្រុង Bandar Seri Begawan  ក្នុងសប្ដាហ៍នេះដើម្បីចាប់ផ្ដើមហ្វឹកហាត់។បន្ទាប់ពីរកគ្រាប់បាល់ សូម្បីតែមួយគ្រាប់ក្នុងការប្រកួតចាញ់ជាមួយជម្រើសជាតិម៉ាឡេស៊ីវ័យក្រោម២២ឆ្នាំក្នុងទីក្រុង Negri Sembilan មកដល់ពេលនេះ Faiq ត្រូវបានគេរំពឹងថានឹងអាចជួយជម្រើសជាតិបានច្រើន។
 ” ខ្ញុំនឹងលេងក្នុងតំណែងបម្រើក្រោយខ្សែប្រយុទ្ធហើយខ្ញុំនឹងព្យាយាមធ្វើជាកីឡាករនាំលេងសម្រាប់ជម្រើសជាតិជាជាងលេងក្នុងប្រយុទ្ធបច្ចុប្បន្ន។” Faiq និយាយទៅកាន់កាសែតក្នុងស្រុកមួយ។កីឡាកររូបនេះបន្តទៀតថា៖” ខ្ញុំនឹងបានបាល់លេងច្រើនហើយខ្ញុំនឹងធ្វើបានល្អ ។ខ្ញុំនឹងមានតួនាទីលេងបានគ្រប់កន្លែងក្នុងទីលាន ហើយខ្ញុំចង់ឲ្យកីឡាករក្នុងក្រុម លេងសហការគ្នា។ ខ្ញុំមិនដែលលេងក្នុងដំណែងនេះទេ ប៉ុន្តែតាមសមត្ថភាពដែលខ្ញុំមាន គឺអាចធ្វើបាន។ខ្ញុំគិតថាក្រុមត្រូវការកីឡាករលេងក្នុងដំណែងនេះហើយខ្ញុំក៏មានឆន្ទៈធ្វើវាដែរ នេះជាការព្យាយាមដ៏ល្អនិងមានទំនុកចិត្តខ្ពស់។”ក្រុមជម្រើសប្រ៊ុយណេ នឹងត្រូវជួបប្រកួតបើកឆាកក្នុងពាន AFF Suzuki Cup ជាមួយទីម័រខាងកើត៕
ប្រភព ៖ kqube
Loading...

  • ប្រ៊ុយណេ​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​មួយ​រូប​ពី​ក្រុម​ Leicester Cityមក​ជួយ​ជម្រើស​ជាតិត្រៀម​ AFF Suzuki Cup 2016已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: