ណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ី

6 Videos


នៅយប់ម៉ិញនេះ នៅក្នុងកម្មវិធី Asian Celebrity Explore Quest Malaysia 2016 ដែលហៅកាត់ថា ACEQM 2016 ត្រូវបានបញ្ចាប់ ។ ដោយប្រទេសកម្ពុជាទទួលបានពានរង្វាន់២ជាប់គ្នា ក្នុងនោះលោក ណាខុន ដែលតំណាងឲ្យប្រទេសកម្ពុជា ទទួលបានពានរង្វាន់ The Best Dress Male award Of ACEQM 2016 ផងដែរ ។

ណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ី

កាលពីឆ្នាំកន្លងទៅប្រទសកម្ពុជា ក៏ទទួលបានពានរង្វាន់ The Best Dress Male Award ផងដែរ ដែលកាលណោះគឺមានវត្តមានលោក ឈុន វីរៈកុសល ។ដោយឡែកនៅក្នុងឆ្នាំ ២០១៦ នេះវិញ លោក ណាខុន ក៏ទទួលបានពានរង្វាន់នេះផងដែរ ជាក់ស្តែងតាមរយៈរូបភាព ដែលបង្ហាញស្រាប់ ណាខុន ពិតជាស្រស់សង្ហារ សមជាបុរសខ្មែរយ៉ាងពិតប្រាកដមែន ។ ចំណែករង្វាន់មួយទៀត ដែលប្រទេសកម្ពុជាទទួលបានគឺរង្វាន់ The Best Caption Shot ។

ណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ី

គួរបញ្ជាក់ផងដែរថា កម្មវិធី Asian Celebrity Explore Quest Malaysia គឺប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅប្រទេសម៉ាឡេស៊ី ដោយបានអញ្ជើញតារាល្បីៗ និង ក្រុមហ៊ុន និងអ្នកសារពត៌មានមកពីបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ដើម្បីចូលរួមចែករំលែកបទពិសោធន៍វប្បធម៌គ្នាទៅវិញទៅមក និងដើម្បីដើរកំសាន្តតាមតំបន់ទេសចរណ៍មួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ី ដោយមានការរៀបចំនិងសហការពី Tourism Malaysia នៃស្ថានទូតម៉ាឡេស៊ី ។

ណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ី

សម្រាប់ឆ្នាំ ២០១៦ នេះគឺមានការចូលរួមពីតារាបីដួងដែលមានឈ្មោះល្បីល្បាញដូចជា លោក ណាខុន កញ្ញា សុផា លីនដា និង កែវ សុបញ្ញា ។ អ្នកទាំងបីបានចាកចេញពីប្រទេសនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៦ នឹងត្រូវត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃនេះ បន្ទាប់ពីកម្មវិធី Asian Celebrity Explore Quest Malaysia 2016 បានបញ្ចប់ទៅកាលពីយប់ម៉ិញនេះ ។ សូមទស្សនារូបភាពខ្លះៗរបស់សិល្បករ សិល្បការីនីខ្មែរនៅក្នុងកម្មវិធី Gala Dinner កាលពីយប់ម៉ិញទាំងអស់គ្នា ៕ អាលីណា

ណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ីណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ីណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ីណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ីណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ីណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ីណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ីណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ីណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ីណាខុន ទទួលបានរង្វាន់បុរសស្លៀកពាក់ស្អាតនៅប្រទេសម៉ាឡេស៊ី