បែក​ធ្លាយ​ឯកសារ​ Jackie Chan និង​ Lionel Messi លាក់​លុយ​នៅ​បរទេស​

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​គឺ​ទាក់​ទង​នឹង​ឯកសារ​ Panamar ដែល​ជា​ឯកសារ​របស់​ក្រុមហ៊ុន​មេធាវី​ Mossack Fonseca ដែល​ក្នុង​ឯកសារ​នោះ​បាន​បញ្ជាក់​ពី​ឈ្មោះ​មនុស្ស​ល្បីៗ​មួយ​ចំនួន​ដែល​សំបូរ​ទ្រព្យ​សម្បត្តិ​​បាន​លាក់​លុយ​របស់​ពួក​គេ​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ផុត​ពី​ការ​បង់​ពន្ធ​ ។

អ្វី​គួរឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ក្នុង​​​ឯកសារ​នោះ​គឺ​​មាន​ឈ្មោះ​តារា​បាល់​ទាត់​ឆ្នើម​របស់​ក្លឹប​ Barcelona គឺ​កីឡាករ​ Lionel Messi រួម​នឹង​ឈ្មោះ​ថា​តារា​បាល់​ទាត់​ចំនួន​២០​រូប​ទៀត​ដែល​ជា​កីឡាករ​របស់​ក្លឹប​ Real Madrid , Barcelona និង​ Man Utd ផង​ដែរ​ ។ ខណៈ​​បច្ចុប្បន្ន​ Messi រួម​ឪពុក​របស់​គេ​ក៏​កំពុង​ត្រូវ​បាន​តុលាការ​ប្រទេស​អេស្ប៉ាញ​ចោទ​ប្រកាន់​ពី​ការ​គេច​វេស​ក្នុង​ការ​បង់​ពន្ធ​ផង​ដែរ​ ។

មិន​តែ​ប៉ុណ្ណោះ​ក្នុង​ឯកសារ​បែក​ធ្លាយ​នោះ​ក៏​មាន​ឈ្មោះ​ថា​តារា​សម្ដែង​ភាពយន្ត​បែប​ក្បាច់​គុណ​ដ៏​ល្បី​គឺ​លោក​ Jackie Chan ( ឈិន ឡុង ) ដែល​ក្នុង​ឯកសារ​នោះ​បាន​បញ្ជាក់​ថា​គាត់​មាន​ទុន​លើ​ក្រុមហ៊ុន​ចំនួន​៦នៅ​ឯ​បរទេស​ ដែល​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​អាថ៌កំបាំង​ ។

សូម​បញ្ជាក់់​ថា​ Mossack Fonseca គឺ​ជា​ក្រុមហ៊ុន​ដែល​ជួយ​ជន​បរទេស​ឲ្យ​បង្កើត​ក្រុមហ៊ុន​ដែល​មិន​ចាំ​បាច់​ធ្វើ​ជំនួញ​តែ​មាន​ឈ្មោះ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​ ដើម្បី​កាន់​កាប់​មូលធន​ហិរញ្ញវត្ថុ តែ​ពួក​គេ​លាក់​បាំង​ពី​អត្ត​សញ្ញាណ​របស់​ម្ចាស់​មូលធន​ទាំង​នោះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • បែក​ធ្លាយ​ឯកសារ​ Jackie Chan និង​ Lionel Messi លាក់​លុយ​នៅ​បរទេស​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: