ខ្សែ​ប្រយុទ្ធ​ក្រូអាត​ថា La Liga ​ជា​លីគ​ខ្លាំង​បំផុត​លើ​លោក

Duje Cop ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ក្រូអាត​របស់​ក្លឹប​ Sporting Gijon ​ជឿ​ថា​ លីគ​កំពូល​អេស្ប៉ាញ​ La Liga គឺជា​លីគ​ខ្លាំង​ជាង​គេ​បំផុត​​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន។

 

ខ្សែ​ប្រយុទ្ធ​ក្រូអាត​ថា La Liga ​ជា​លីគ​ខ្លាំង​បំផុត​លើ​លោក
ការ​លើក​ឡើង​​​របស់​ Cop ខាង​លើ​​ គឺ​បន្ទាប់​ពី​ឃើញ​ក្រុម​ខ្លាំងៗ​ដូច​ជា​​ Barcelona ​បាន​ចាញ់​ក្រុម​ទើប​ឡើង​មក​ថ្មី​ Alaves ​និង​ចាញ់​ Celta Vigo ​ខណៈ​ដែល​ក្រុម​ Real Madrid ​ក៏​ស្មើ​៣​ប្រកួត​នៅ​ La Liga ជាប់​ៗ​គ្នា ​ដូច្នេះ​ទើប​កីឡាករ​វ័យ​​២៦​ឆ្នាំ​រូប​នេះ​ ជឿ​ថា​ La Liga ពិត​ជា​លីគ​ខ្លាំង​បំផុត​ ដែល​ពិបាក​ប្រកួត​ប្រជែង​មែន​ទែន ព្រោះ​ក្រុម​នីមួយៗ​​សុទ្ធ​តែ​អាច​ឈ្នះ​​គ្នា​ទៅ​វិញ​ទៅ​មក។

 

ខ្សែ​ប្រយុទ្ធ​ក្រូអាត​ថា La Liga ​ជា​លីគ​ខ្លាំង​បំផុត​លើ​លោក

Luis Suarez ដើរ​ខក​ចិត្ត​ ក្រោយ Barca ចាញ់ Alaves ២-១

 

“La Liga គឺជា​លីគ​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​ ​ហើយ​ឥឡូវ​ខ្ញុំ​ជឿជាក់​ថា​ដូច្នោះ។ គ្មាន​ការ​ប្រកួត​ណា ដែល​ងាយ​ស្រួល​នោះ​ទេ ហើយ​គុណភាព​​បាល់ទាត់​ខ្ពស់​ខ្លាំង​ណាស់។ អ្នក​បាន​ឃើញ​ហើយ​ ក្រុម​ទើប​ឡើង​មក​ថ្មី​ Alaves បាន​យក​ឈ្នះ​ Barcelona ​ដល់​ក្នុង​ដី​ ​​រីឯ​​ក្រុម​ទើប​ឡើង​មក​ថ្មី​មួយ​ទៀត​ Leganes ​ស្មើ​ Atletico Madrid ហើយ​​ Real ក៏​បាត់បង់​ពិន្ទុ​​ច្រើន​ដែរ”។ Duje Cop បាន​ថ្លែង​​ ប្រាប់​ដល់​ Goal៕

 

ខ្សែ​ប្រយុទ្ធ​ក្រូអាត​ថា La Liga ​ជា​លីគ​ខ្លាំង​បំផុត​លើ​លោក

 

ខ្សែ​ប្រយុទ្ធ​ក្រូអាត​ថា La Liga ​ជា​លីគ​ខ្លាំង​បំផុត​លើ​លោក

Cristiano Ronaldo ខកចិត្ត ក្រោយ Real ស្មើ​ Eibar ១-១

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal