អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ជាម​ អាដាំ​ សាង​ផ្នួស​ជិត​២​វស្សា​ហើយ​នៅ​កំពង់ចាម​

អតីត​កីឡាករ​ជើង​ខ្លាំង​ ជាម​ អាដាំ​ បាន​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ជាង​២ឆ្នាំ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចង់​ដឹង​ពី​អ្នក​ប្រដាល់​រូប​នេះ។ តាម​ពិត ជាម អាដាំ បាន​សាង​ផ្នួស​ជា​ព្រះ​សង្ឃ​ជ្រក​ក្រោម​ម្លប់​ព្រះ​ពុទ្ធ​សាសនាជិត​២​វស្សា​ហើយ។

 

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ជាម​ អាដាំ​ សាង​ផ្នួស​ជិត​២​វស្សា​ហើយ​នៅ​កំពង់ចាម​ ជាម អាដាំ កាល​នៅ​ជា​កីឡាករ

 

ជួប​ជា​មួយ​ Sabay តាម​ទូរសព្ទ​ពី​វត្ត ប្រាសាទ​រង្សី ខេត្ត​កំពង់ចាម ព្រះ​តេជគុណ​ ជាម​ អាដាំ​​ មាន​សង្ឃ​ដិកា​​ថា ​ព្រះ​អង្គ​បាន​សាង​ផ្នួស​ជិត​២វស្សា​ហើយ​ពោល​​គឺ​តាំង​ពី​​ដើម​ឆ្នាំ​២០១៥។ មូលហេតុ​ដែល​បណ្តាល​ព្រះ​អង្គ​សម្រេច​ចិត្ត​សាង​ផ្នួស ព្រោះ​​​ព្រះ​​អង្គ​​មាន​​សុខភាព​មិន​សូវ​មាំមួន​ដែល​​មិន​អាច​បន្ត​អាជីព​ប្រដាល់​បាន។ ដំបូង​ឡើយ ព្រះ​អង្គ​​គ្រាន់​តែ​បួស​​លា​បំណន់​ បន្ទាប់​ពី​លោកឪពុក​បាន​ចែក​ឋាន​ទៅ។ ប៉ុន្តែ​​ក្រោយ​​​​​បួស​បាន​មួយ​រយៈ​ពេល​ខ្លី ​ក៏​កើត​មាន​ចិត្ត​ស្រលាញ់​​ភេទ​ជា​អ្នក​បួស​ ហើយ​ក៏​បួស​រហូត​ដល់​សព្វ​ថ្ងៃ។ ​

 

ជុំ​វិញងាក់​មក​ចាប់​​អាជីព​ប្រដាល់​ ឬ​យ៉ាង​ណា?​​  ព្រះ​តេជ​គុណ​បាន​​បញ្ជាក់​ថា ព្រះ​អង្គ​មិន​អាច​​​មាន​សង្ឃ​ដិកា​​ទុក​មុន​​នោះ​​ទេ ពី​ព្រោះ​អ្វី​ៗ​អាច​ប្រែ​ប្រូល​នា​ពេល​ខាង​មុខ។

 

ព្រះ​តេជ​គុណ ជាម អាដាំ ដែល​កំពុង​គង់​នៅ​វត្ត​ប្រាសាទ​រង្សី ឃុំ​ខ្នុរ​ដំបង ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់ចាម​​ជា​សិស្ស​នៅ​​ឃ្លាំងមឿងកីឡា​ និង​​ធ្លាប់​ឈ្នះ​ខ្សែ​​ក្រវាត់​២​គ្រឿង​គឺ​​​​ខ្សែ​ក្រវាត់​ជើង​ឯក​​គុន​ខ្មែរ​វគ្គ១​ ឆ្នាំ​២០០៨​ និង​​​ខ្សែ​ក្រវាត់​ K-Cment​ ឆ្នាំ២០១៣​ របស់​ស្ថានីយ​ទូរទស្សន៍​ CTN​៕​

 

អត្ថបទ៖​ នួន​ ស៊ីណា