Chelsea ​ចង់​បាន​ Carrasco ​ទៅ​ជំនួស​តំណែង​ Hazard

ក្លឹប​តោ​ខៀវ​ Chelsea ​​កំពុង​ចាប់​អារម្មណ៍​ ចង់​ទិញ​ផ្ដាច់​កុងត្រា​យក​ខ្សែ​បម្រើ​ប្រយុទ្ធ ​Yannick Carrasco ​ពី​ក្លឹប​ Atletico Madrid ​​ឲ្យ​បាន​​នៅ​​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ជា​ថ្មី ដើម្បី​ត្រៀម​ជំនួស​តំណែង​ Eden Hazard។

 

Chelsea ​ចង់​បាន​ Carrasco ​ទៅ​ជំនួស​តំណែង​ Hazard

​ខ្សែ​បម្រើ​ប្រយុទ្ធ ​Yannick Carrasco របស់ក្រុម AT Madrid

 

Carrasco ​​បាន​ផ្ទេរ​ពី​ Monaco ទៅ​ AT Madrid ​កាល​ឆ្នាំ​២០១៥ ​​ដោយ​ចុះ​កុងត្រា​៥​ឆ្នាំ។ រដូវ​កាល​​មុន​ កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​ បាន​ជួយ​ឲ្យ​ AT Madrid ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​​​និង​​ជា​សមាជិក​សំខាន់​ ជួយ​​ក្រុម​លោក​ Diego Simeone ​​ឲ្យ​កំពុង​ឈរ​លេខ​១​កំពូល​តារាង​ La Liga ​រដូវ​កាល​នេះ។

 

Chelsea ​ចង់​បាន​ Carrasco ​ទៅ​ជំនួស​តំណែង​ Hazard

 

ម្ចាស់​ក្លឹប​ Chelsea ​លោក​ Roman Abramovich ​​​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ប្រាប់​ដល់​អ្នកចាត់ការ​ Antonio Conte ​ថា​​លោក​នឹង​​​គាំទ្រ​​ក្នុង​ការ​ចំណាយ​ដោះដូរ​កីឡាករ​ជា​​ថ្មី បន្ទាប់​ពី​ក្រុម​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​គូ​​ប្រជែង​ Arsenal និង​ Liverpool ​កាល​ពី​ពេល​ថ្មីៗ។

 

Chelsea ​ចង់​បាន​ Carrasco ​ទៅ​ជំនួស​តំណែង​ Hazard

 

យ៉ាងណាមិញ ​អ្នកចាត់ការ​ថ្មី​ Conte ​កំពុង​សម្លឹង​ឃើញ​​ខ្សែ​បម្រើ​វ័យ​២៣​ឆ្នាំ ​Carrasco ​​ដើម្បី​ត្រៀម​​​ជំនួស​តំណែង​ខ្សែ​បម្រើ​ Hazard ​បើ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​​ ចាក​ចេញ​ទៅ​ក្រុម​ Real Madrid។ Carrasco ​​ជា​កីឡាករ​ម្នាក់​ ដែល​ចូលចិត្ត​លេខ​១០ ​និង​កំពុង​ពាក់​លេខ​១០​ នៅ​ AT Madrid ​បច្ចុប្បន្ន​ ដូច្នេះ​រូប​គេ​​ ក៏​អាច​នឹង​ពេញ​ចិត្ត​ពាក់​លេខ​១០ ជំនួស​​មិត្ត​រួម​ជាតិ​ Hazard នៅ​​កីឡដ្ឋាន​ Stamford Bridge ​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun