កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​ពាន់​នាក់ ដាក់​ពង្រាយ​ត្រៀម​ការពារ​ប្រធានាធិបតី​ចិន

កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៦​ពាន់នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​តាម​គោលដៅ​នានា​នៅ​ថ្ងៃ​នេះ ដើម្បី​ត្រៀម​ការពារ​សុវត្ថិភាព​ជូន​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ដែល​នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ២ថ្ងៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។

 

កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​ពាន់​នាក់ ដាក់​ពង្រាយ​ត្រៀម​ការពារ​ប្រធានាធិបតី​ចិន

 

​លោក​ឧត្ដមសេនីយ៍​ត្រី អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្លាំង​​កងរាជអាវុធហត្ថ​​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ នៅ​ក្នុង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រធានាធិបតី​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា។ ដោយ​លោក​បាន​និយាយ​ថា៖ “កម្លាំង​យើង​បាន​ត្រៀម និង​ពង្រឹង តាំង​ពី​ការ​ស្លៀកពាក់ និង​ការ​ប្រើ​ប្រាស់​អាវុធ និង​ត្រៀម​កម្លាំង​នៅ​ទី​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស”។

 

កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​ពាន់​នាក់ ដាក់​ពង្រាយ​ត្រៀម​ការពារ​ប្រធានាធិបតី​ចិន

 

លោក ស៊ី ជិនពីង នឹង​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា នៅ​វេលា​ម៉ោង ១២:៣០​ថ្ងៃ​ត្រង់​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី១៣ និង​ថ្ងៃ​ទី១៤ ខែ​តុលា៕

 

កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​ពាន់​នាក់ ដាក់​ពង្រាយ​ត្រៀម​ការពារ​ប្រធានាធិបតី​ចិន

 

កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​ពាន់​នាក់ ដាក់​ពង្រាយ​ត្រៀម​ការពារ​ប្រធានាធិបតី​ចិន

 

កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​ពាន់​នាក់ ដាក់​ពង្រាយ​ត្រៀម​ការពារ​ប្រធានាធិបតី​ចិន

 


អត្ថបទ៖ គង់ វិសាល