ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ ​គ្រោង​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​

ក្រុម​ហ៊ុន​វិនិយោគ​មក​ពី​ក្រៅ​ប្រទេស​ជា​​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​បដិសណ្ឋារកិច្ច នឹង​មក​បង្ហាញ​ភាព​លេច​ធ្លោ​តាម​រយៈ​ការ​ប្រកួត​ប្រជែង​លើ​ផ្នែក​ម្ហូប​អាហារ​និង​ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច ដែល​​រៀប​ចំ​ដោយ​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ។

 

ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ ​គ្រោង​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​

 

លោក​លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ​បាន​បង្ហាញ​ពី​​​ការ​គាំទ្រ​ក្នុង​ការ​បង្កើត​ពិព័រណ៍​នេះ​ឡើង ដោយ​សារ​​វា​ជា​ឱកាស​ពិសេស​សម្រាប់​ក្រុមហ៊ុន អ្នក​ចែក​ចាយ​ចំណី​អាហារ​និង​ភេសជ្ជៈ ក្នុង​ការ​ស្វែង​រក​អ្នក​ផ្គត់​ផ្គង់​ថ្មី​ៗ។ លើស​ពី​នេះ​ ក៏​បង្កើត​នូវ​ដៃ​គូរ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ផលិតកម្ម ដែល​ស្វែង​រក​ភ្នាក់​ងារ​ចែក​ចាយ​បន្ត​ក្នុង​ប្រទេស​កម្ពុជា​ដូច​គ្នា។​

 

ការ​តាំង​ពិពណ៌​វិស័យ​ម្ហូប​អាហារ ភេសជ្ជៈ សណ្ឋាគារ​និង​ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ ​និង​យី​ហោ​ម៉ា​ក​ល្បី​ៗ​មក​ពី​២៣​ប្រទេស​ផ្សេង​គ្នា រួម​ទាំង​ក្រុមហ៊ុន​ដែល​ចូល​តាម​រយៈ PAVILION មក​ពី​សហ​រដ្ឋ​អា​មេ​រិក អ៊ីតា​លី ម៉ាឡេស៊ី ជប៉ុន​ ថៃ សឹង្ហបុរី តៃវ៉ាន់ និង​កម្ពុជា​ផង​ដែរ នឹង​ប្រព្រឹត្ត​​ពី​ថ្ងៃ​​២១ ​-២២ ​តុលា​នៅ​មជ្ឈមណ្ឌល​ពិព័ណ៌​កោះ​ពេជ្រ។

 

ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ ​គ្រោង​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​

 

គោល​បំណង​នៃ​ការ​តាំង​ពិព័ណ៌ Camfood/Camhotel 16 ដើម្បី​ជា​ប្រភព​សំខាន់​មួយ​ជួយ​ដល់​អ្នក​ពាក់​ព័ន្ធ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​និង​សេវាកម្ម​ម្ហូប​អាហារ ​ដែល​កំពុង​ស្វែង​រក​នូវ​ដំណោះ​ស្រាយ​ចុង​ក្រោយ​បង្អស់។ បើ​តាម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​ ការងារ​បដិសណ្ឋារកិច្ច​ជា​សិល្បៈ​មួយ​ងាយ​ស្រូប​បាន​ចំណូល។

 

​ក្រៅ​ពី​នេះ​ឧស្សាហ​កម្ម​​ បដិ​សណ្ឋា​រ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​​​ក៏​កំពុង​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ។ ​យោង​ទៅ​​តាម​របាយ​ការណ៍​​ផ្នែក​សេវា​កម្ម​របស់​ធនាគារ​​អភិ​វឌ្ឍន៍​​អាស៊ី​បាន​ឱ្យ​ដឹង​ថា ​ អត្រា​នេះ​នឹង​បន្ត​​លូតលាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​គ្រោង​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​៕

 

ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ ​គ្រោង​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​

 

 

អត្ថបទ៖ លឹម សុ​នា