Suarez គិត​ថា​រូបគេ​សម្រេច​ចិត្ត​ត្រូវ​ដែល​ចាក​ចេញ​ពី​ Liverpool

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរ៉ាហ្គាយ​កីឡាករ​ Luis Suarez ដែល​ស៊ុត​បញ្ចូល​ទី​២៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣ឲ្យ​ក្លឹប​ Barcelona កាល​ពី​រដូវ​មុន​ បាន​និយាយ​ថា​រូប​គេ​មិន​សោក​ស្ដាយ​ការ​សម្រេច​ចិត្ត​ចេញ​ពី​ Liverpool ដែល​ជា​ក្លឹប​ដែល​រូប​គេ​ធ្លាប់​ចំណាយ​៣​ឆ្នាំ​កន្លះ​នៅ​ទី​នោះ​នោះៗ​ទេ​ ។

ដោយ​ Suarez បាន​ប្រាប់​សារព័ត៌មាន​ Spotr 360 ថា​ « ចាក​ចេញ​ពី​ Liverpool គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ។ ឈ្នះ​ពាន​រង្វាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សម្រេច​ចិត្ត​ផ្លាស់​មក​ Barcelona ប៉ុន្តែ​គ្រួសារ​របស់​ខ្ញុំ​ដឹង​ថា​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រូវ​តាំង​ពី​មុន​យើង​ឈ្នះ​ពាន​រង្វាន់​ទៅ​ទៀត​ ។ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ Barcelona ខ្ញុំ​នៅ​ក្លឹប​ដ៏​អស្ចារ្យ​បំផុត​ក្នុង​លោក​ »។

Suarez បន្ថែម​ថា « ប្រសិន​បើ​យើង​ក្រឡេក​មើល​កីឡាករ​នៅ​ទីនេះ​ពួក​គេ​ឈ្នះ​ពាន​រង្វាន់​ស្ទើរ​តែ​គ្រប់​រដូវ​កាល​ ហើយ​នេះ​គឺ​ជា​ក្ដី​ប្រាថ្នា​របស់​ខ្ញុំ​ ។ យើង​រីករាយ​និង​អ្វី​ដែល​យើង​ឈ្នះ​កាល​ពី​រដូវ​កាល​មុន​ប៉ុន្តែ​ឥឡូវ​គឺ​ការ​ប្រកួត​ប្រជែង​នៅ​រដូវ​កាល​ថ្មីដូច​នេះ​យើង​ប្រឹង​ដើម្បី​ឈ្នះ​​ »។

គិត​មកដល់​ពេល​នេះ​  Suarez បាន​រួម​ចំណែគ​ជាមួយ​  Barcelona បាន​ឈ្នះ​ពាន​ចំនួន​៤​ហើយ​គឺ​  La Liga , Copa Del Ray, UEFA Champion League និង​ថ្មីៗ​នេះ​ទើប​តែ​ឈ្នះ​ UEFA Super Cup ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Suarez គិត​ថា​រូបគេ​សម្រេច​ចិត្ត​ត្រូវ​ដែល​ចាក​ចេញ​ពី​ Liverpool已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:កីឡា
Tags: