STEP បង្ហើប​ពី​អារម្មណ៍​​​ធ្វើការ​ជាមួយ​តារា​ចម្រៀង​រៀម​ច្បង​

STEP តារា​ចម្រៀង​វ័យ​ក្មេង​ ក៏​ដូច​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ប្រចាំ​ផលិតកម្ម​ ហង្សមាស បាន​ចែក​រំលែក​បទ​ពិសោធន៍​ពេល​ដែល​មាន​ឱកាស​ធ្វើ​ការ​ជាមួយ​រៀម​ច្បង​រួម​ផលិតកម្ម។

 

STEP បង្ហើប​ពី​អារម្មណ៍​​​ធ្វើការ​ជាមួយ​តារា​ចម្រៀង​រៀម​ច្បង​

 

ម្ចាស់​បទ “បើ​មិន​ស្រលាញ់​ម្ដេច​ផ្ដល់​ក្ដី​សង្ឃឹម” ថ្លែង​​ថា ពេល​បាន​ធ្វើ​ការ​ជាមួយ​រៀម​ច្បង​ដែល​សុទ្ធ​ជា​តារា​ល្បី គឺ​មាន​អារម្មណ៍​អស្ចារ្យ​ណាស់។ “ពេល​បាន​ធ្វើ​ការ​ជាមួយ​ពួក​គាត់​ ទើប​ខ្ញុំ​ដឹង​ថា​វា​អស្ចារ្យ​ប៉ុណ្ណា ព្រោះ​ទេពកោសល្យ​គាត់​ប្លែក​ៗ​គ្នា​ ហើយ​ការងារ​និមួយៗ​បើ​មិន​ដល់​ចំណុច​ Professional ទេ​ គឺ​គាត់​មិន​ឈប់​ដាច់​ខាត”។

 

ឆ្លង​តាម​ការ​ងារ​នេះ តារា​ចម្រៀង​វ័យ​ក្មេង​​រូប​នេះ​អះអាង​ថា លោក​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ជា​ច្រើន​ជាមួយតារា​រៀម​ច្បង​ទាំង​នោះ។ STEP ធ្លាប់​បាន​លើក​ឡើង​ថា លោក​ធ្លាប់​បាន​ធ្វើការ​ជាមួយ​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ដូចជា​ ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ពេជ្រ សោភា សុគន្ធ នីសា និង ឆន សុវណ្ណរាជ ជាដើម ដោយក្នុង​នោះ ​លោក​ជា​អ្នក​និពន្ធ​បទ​ភ្លេង​សម្រាប់​បទ​ចម្រៀង​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​សម្រាប់​តារា​ចម្រៀង​ជួរ​មុខ​ខាង​លើ។

 

STEP បង្ហើប​ពី​អារម្មណ៍​​​ធ្វើការ​ជាមួយ​តារា​ចម្រៀង​រៀម​ច្បង​

 

តារា​ចម្រៀង​​វ័យ ២២ រូប​នេះ​បន្ថែម​ទៀត​ថា ​បទ​ចម្រៀង​ដែល​ខ្លួន​បាន​និពន្ធ​ទំនុក​ភ្លេង ​មាន​ដូចជា “បើ​ស្រលាញ់​ម្ដេច​ទុក​អូន​ចោល​” របស់ សុគន្ធ នីសា “អូន​ទៅ​ហើយ​” និង “អូន​យំ​បង​លួង​គេ​” របស់ ពេជ្រ សោភា “She’s Back” របស់ ព្រាប សុវត្ថិ ចំណែក​បទ​ចម្រៀង​របស់ ឱក សុគន្ធកញ្ញា និង​​​​​​​ឆន សុវណ្ណរាជ ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ៕

 

 

អត្ថបទ៖ SAMEDY