តើ​ “​អគតិធម៌​” ​ជាអ្វី​ !​

ភាព​ងងឹត​ងងុល​របស់​មនុស្ស​លោក​ដែល​កំពុង​ដេក​សម្ងំ​ក្នុង​ធម៌អវិជ្ជា​-​​(​ភាព​ល្ងង់ខ្លៅ​) ​គឺរមែង​ពោរពេញ​ទៅ​ដោយ​ការភាន់​ច្រឡំ​យ៉ាង​ខ្លាំង​ក្នុង​ចំណង់​របស់ខ្លួន ​។​ ពួកគេ​ទាំងអស់​នោះ​ តែង​តែ​គិតថា​ជីវិត​មួយនេះ​ គឺជា​កម្មសិទ្ធិ​របស់ខ្លួន​ ហើយ​ក៏ចាប់​ផ្ដើម​ប្រកាន់​មាំ​ក្នុង​ភាពជា​ម្ចាស់​លើជីវិត​របស់ខ្លួន ​រហូត​ដល់​ពេលខ្លះ ​ដោយសារ​តែ​តណ្ហា​គ្របដណ្ដប់​ស្លុប​លើ​ស​តិ​អស់ការ​ពិចារណា​ ហ៊ាន​សម្រេច​ចិត្ត​ទាំង​ឆោត​ល្ងង់​ប្រព្រឹត្ត​នូវទង្វើ​ឆ្គាំឆ្គង ​ទង្វើ​គ្មានសីលធម៌ ​ក្បត់គុណធម៌​ និងក្បត់​មនុស្សធម៌​ជាដើម ​។ ​មិនទោះ​ថា​ពួកគេ​ជានរណា​ក៏ដោយ ​បើសេចក្ដី​ល្ងង់​ខ្លៅ​បានកើត​ឡើង​ដោយសារ​ចំណង់​ហើយ ​ធម៌​អគតិ​ក៏នឹង​កើតឡើង​ដំណាល​គ្នាផងដែរ​ ។​ តើអ្វី​ទៅជា​អគតិ​?​ អគតិ​៖​ គឺជា​សេចក្ដី​ផ្អៀងចិត្ត​, ​ការប្រកាន់​ចិត្ត​មាំ​ទៅលើ​អ្វីមួយ​ខ្លាំង​ជាងម្ខាង​ទៀត​,​ សេចក្ដី​លម្អៀង​របស់ចិត្ត​ ។​
សេចក្ដី​លម្អៀង​​មាន​៤យ៉ាង​គឺ​៖​១.​ ឆន្ទា​គតិ​៖ ​លម្អៀង​ព្រោះស្រឡាញ់​២​. ទោសាគតិ​៖ ​លម្អៀង​ព្រោះស្អប់​៣.​ មោហា​គតិ​៖​ លម្អៀង​ព្រោះ​ល្ងង់ខ្លៅ​៤.​​ ភយា​​គតិ​៖ ​លម្អៀង​ព្រោះ​ភ័យខ្លាច ​។​

តើ​ “​អគតិធម៌​” ​ជាអ្វី​ !​ ដោយ៖ ឈូកស
Cool FM 100.7