និស្សិត​ខ្មែរច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​ប្លែក​ៗ​ចូលរួម​នៅ​ក្នុងព្រឹត្តិការណ៍ « សំអាត​ទីក្រុង​បាងកក »

រាជធានី​ភ្នំពេញ  ៖ អ្នក​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់ និង​សមាជិក​ដែល​ជា​និស្សិត​ខ្មែរ​សិក្សា​នៅ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​មានឈ្មោះ​ថា «​ឡា ឈូក​» ឬ​«La CHHOUK Recycled and Creative Fashion» បាន​បង្ហាញ​ស្នាដៃ​ម៉ូ​ដ​សម្លៀក​បំពាក់ ប្លែក​ៗ​ក្នុង​ព្រឹត្តិការណ៍​ដែល​មានឈ្មោះ​ថា «​សម្អាត​ទីក្រុង​បាងកក​» ដែល​រៀបចំ​ដោយ​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ នាទី​ក្រុង​បាងកក​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

ក្នុង​ចំណោម​កម្មវិធី​ទាំង​បី​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ការ​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់​អំពី​សម្ភារ​កែ​ច្នៃ ដែល​ចូលរួម​បង្ហាញ​ដោយ​បវរកញ្ញា​ដ៏​ស្រស់​សោភា​ពី​ប្រទេស​ថៃ និង​ជប៉ុន ។

ក្រៅពី​នាំ​យកសារ​សំខាន់​នៃ​កែ​ច្នៃ​កាក​សំណល់​ទៅ​ជា​ម៉ូ​ដ​សម្លៀក​បំពាក់​ដែល​ពេញ​និយម ការ​ដើរ​បង្ហាញ​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​បរិស្ថាន​មិន​បរិសុទ្ធ និង​មិន​ស្អា​តទៅ​លើ​ធម្មជាតិ ដែល​សង្គម​ពឹងផ្អែក​លើ សម្រាប់​សុខុមាលភាព​របស់​ខ្លួន ។ រ៉ូ​ប​កែ​ច្នៃ​ដែល​តំ​ណា​ឲ្យ​ប្រទេស​ថៃ និង​ជប៉ុន ត្រូវ​បាន​បង្ហាញ​ដើម្បី​ការ​រឹតចំណង​ទាក់ទង​រវាង​ប្រទេស ទាំង​ពីរ ។

ចំពោះ​ការ​ដើរ​បង្ហាញ​ម៉ូ​ដ​អំពី​សម្ភារ​កែ​ច្នៃ​នោះ​លោក​អុ​ិ​ត សុ​វ​ណ្ណា​រាជ និង​សមាជិក​ក្រុម​ឡា ឈូក ដែល​ជា​និស្សិត​ខ្មែរ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នោះ​ត្រូវ​បានការ​លើកទឹកចិត្ត ហើយ​ទទួល​អំណោយ​ពី​អភិបាល​ស្តីទី (​អភិបាលរង​ទី​១) នៃ​ទីក្រុង​បាងកក ។

អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​បី ដែល​បាន​ចុះបញ្ជី​ជា​អង្គការក្រៅរដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា មាន​ក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​ការ​ប្រារព្ធ​ធ្វើ​គម្រោង «​សំអាត​ទីក្រុង​បាងកក​» លើក​ទី​២ របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែតុលា ដោយ​មានការ​ជួយ​គាំទ្រ​ពី​សាលាក្រុង​បាងកក ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​ការ​ប្រារព្ធ​ធ្វើ​គម្រោង​នេះ​តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ។

ដើម្បី​លើកកម្ពស់​នូវ​ការ​ធ្វើ​ឲ្យ​បរិស្ថាន​ស្អាត និង​មាន​សណ្ដាប់ធ្នាប់​ល្អ និង​បូក​រួម​ដោយ​ការ​ទទួល​បាន​ជោគជ័យ​ពី​ការ​ប្រារព្ធ​ធ្វើ​គម្រោង «​សំអាត​ទីក្រុង​បាងកក​» កាលពី​ឆ្នាំ​មុន​ម្តង​រួច​មក​ហើយ ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​បី​នាំ​ការ​អប់រំ​បន្ថែម​ទៀត​ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ដល់​កុមារ ក៏​ដូច​ជា​សាធារណជន​ទូទៅ ។

ចំពោះ​ចំណុច​សំខាន់​នៃ​យុទ្ធនាការ​ឆ្នាំ​នេះ​គឺ​ការ​បង្កើន​ការ​ចូលរួម​របស់​កុមារ​នៅ​ក្នុង​ការ​ការពារ​បរិស្ថាន ហើយ​ដើម្បី​បំពេញ​គោលដៅ​នេះ​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​បី​បាន​នាំ​មក​នូវ​គំនិត​ថ្មី គឺ​ការ​បញ្ចូល​នូវ​វគ្គ​សិក្សា​សម្រាប់   កុមារ ។ កម្មវិធី​សិក្សា​រយៈ​មួយ​ម៉ោង​នេះ​រួម​បញ្ចូល​សកម្មភាព​អប់រំ​ទៅ​លើ​អនាម័យ​ផ្ទាល់ខ្លួន​និង​សាធារណៈ ក៏​ដូច​ជា​ការ​កែ​ច្នៃ​សម្ភារ​អំពី​សម្រាម​ដែល​វា​អាច​ផ្តល់​ប្រយោជន៍​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។​ការ​ធ្វើ​លំ​ហាត់ប្រាណ​អប់រំ ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គោលបំណង​ពង្រឹង​សារសំខាន់​លើ​បរិស្ថាន​ស្អាត​តាម​រយៈ​ទម្រង់​សិល្បៈ​យ៉ាង​រស់​រវើក ។

ជា​ផ្នែក​មួយ​នៃ​គម្រោង​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ បាន​ប្រើប្រាស់​យុទ្ធនាការ​សំអាត​ទីក្រុង​កែប​នៃ​ប្រទេស​កម្ពុជា ដែល​មានឈ្មោះ​ថា កែប​កែប​ឃ្លី​ន កាលពី​ឆ្នាំ​កន្លង​ទៅ ក្នុង​នោះ​អង្គការ​បាន​បង្ហាត់បង្រៀន​កុមារ​ពី​ការ​ថែរក្សា​អនាម័យ​នៅ​ក្នុង​សហគមន៍​មួយ​នា​ខេត្តកំពង់ស្ពឺ ខណៈ​ពេល​ដែល​យុទ្ធនាការ​សំអាត​នេះ​នឹង​ត្រូវ​ឡើង​ម្តងទៀត​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុ​ជានា​ចុងឆ្នាំ​២០១៦៕