ស្ថានភាព​មិន​ប្រាកដប្រជា​របស់​ស្ដេច​ថៃ ធ្វើ​ឲ្យ​ផ្សារហ៊ុន​ខាតបង់ និង​លុយ​បាត​ធ្លាក់​ថ្លៃ

ចំពេលដែលព័ត៌មានអាក្រក់ស្ដីពីសុខភាពរបស់ព្រះមហាក្សត្រថៃ ត្រូវបានសាយភាយ និងក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ប្រជាជនថៃនោះ ផ្សារហ៊ុនប្រទេសថៃ និងរូបិយប័ណ្ណលុយបាត បានធ្លាក់ចុះជាខ្លាំង ដោយសារតែបញ្ហាសុខភាពរបស់ទ្រង់ ។ផ្សារហ៊ុនថៃបានធ្លាក់ចុះដល់ទៅ៧% ក្នុងពេលតែមួយពេលប៉ុណ្ណោះ នៅរសៀលថ្ងៃម្សិលមិញ តែទោះជាយ៉ាងនេះក្ដី ក៏វាមិនត្រូវបានខាតខ្លាំងណាស់ណាដែរ ព្រោះគេអាចសង្គ្រោះមកវិញបានខ្លះ ដោយខាតបង់អស់តែ៤.១%ប៉ុណ្ណោះក្នុងថ្ងៃម្សិលមិញនេះ ។

ស្ថានភាព​មិន​ប្រាកដប្រជា​របស់​ស្ដេច​ថៃ ធ្វើ​ឲ្យ​ផ្សារហ៊ុន​ខាតបង់ និង​លុយ​បាត​ធ្លាក់​ថ្លៃ

តាមពិតទៅផ្សារហ៊ុនថៃបានបន្តធ្លាក់តាំងពីថ្ងៃអាទិត្យមកម្ល៉េះ ចាប់ពីពេលដែលរាជវាំងនៅទីក្រុងបាងកកចេញសេចក្ដីប្រកាសថា សុខភាពរបស់ស្ដេច Bhumibol កំពុងស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជា ។ រហូតដល់ថ្ងៃពុធម្សិលមិញនេះ តម្លៃលុយបាតថៃ បានធ្លាក់ចុះអស់១.១% ដោយតម្លៃ៣៥.៧៦បាត ទើបស្មើនឹងមួយដុល្លារអាមេរិក ។ស្ថានភាពសុខភាពរបស់ព្រះរាជា Bhumibol Adulyadej បានធ្វើឲ្យព្រះរាជបុត្រ Vajiralongkorn ត្រូវហោះពីអាល្លឺម៉ង់មកប្រទេសថៃវិញភ្លាមៗ ហើយលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha ក៏ត្រូវលុបចោលការចូលរួមកិច្ចប្រជុំនៅបរទេសដែរ ។
ស្ថានភាព​មិន​ប្រាកដប្រជា​របស់​ស្ដេច​ថៃ ធ្វើ​ឲ្យ​ផ្សារហ៊ុន​ខាតបង់ និង​លុយ​បាត​ធ្លាក់​ថ្លៃ
វត្តមាន Bhumibol Adulyadej ជាតំណាងនៃការបង្រួបបង្រួមជាតិក្នុងប្រទេស ហើយទោះជាទ្រង់គ្មានអំណាច ឬតំណែងក្នុងវិស័យនយោបាយក៏ពិតមែន តែឥទ្ធិពលរបស់ទ្រង់ គឺអាចសាយភាយដល់មនុស្សគ្រប់គ្នា ។ ផ្ទុយទៅវិញព្រះរាជបុត្រ Vajiralongkorn ដែលត្រូវបានស្ដេច Bhumibol តែងតាំងជាអ្នកស្នងរាជបល្ល័ង្កវិញ មិនទទួលបានការគោរព និងប្រជាប្រិយភាពដូចព្រះរាជាបច្ចុប្បន្នឡើយ នេះជាមូលហេតុដែលធ្វើឲ្យជនជាតិថៃជាច្រើន មិនពេញចិត្តចំពោះអ្នកស្នងរាជ្យនេះទេ ។
ស្ថានភាព​មិន​ប្រាកដប្រជា​របស់​ស្ដេច​ថៃ ធ្វើ​ឲ្យ​ផ្សារហ៊ុន​ខាតបង់ និង​លុយ​បាត​ធ្លាក់​ថ្លៃ
សូមបញ្ជាក់ថា ក្នុងពេលនេះ ប្រជាជនថៃជាច្រើន បានចុះផ្លូវធ្វើការបួងសួង ទៅមន្ទីរពេទ្យ ឬទៅវត្តអារាមជាច្រើន ដើម្បីបួងសួងសុំឲ្យសុខភាពរបស់ព្រះរាជា Bhumibol មានលក្ខណៈប្រសើរជាងមុន ដោយអ្នកទាំងនោះ បានស្លៀកសំលៀកបំពាក់ពណ៌ផ្កាឈូក តំណាងឲ្យសុខភាពល្អ និងពណ៌លឿង តំណាងឲ្យពណ៌របស់ព្រះរាជា ៕
ស្ថានភាព​មិន​ប្រាកដប្រជា​របស់​ស្ដេច​ថៃ ធ្វើ​ឲ្យ​ផ្សារហ៊ុន​ខាតបង់ និង​លុយ​បាត​ធ្លាក់​ថ្លៃ ស្ថានភាព​មិន​ប្រាកដប្រជា​របស់​ស្ដេច​ថៃ ធ្វើ​ឲ្យ​ផ្សារហ៊ុន​ខាតបង់ និង​លុយ​បាត​ធ្លាក់​ថ្លៃ ស្ថានភាព​មិន​ប្រាកដប្រជា​របស់​ស្ដេច​ថៃ ធ្វើ​ឲ្យ​ផ្សារហ៊ុន​ខាតបង់ និង​លុយ​បាត​ធ្លាក់​ថ្លៃ
ប្រភព ៖ kqube
Loading...

  • ស្ថានភាព​មិន​ប្រាកដប្រជា​របស់​ស្ដេច​ថៃ ធ្វើ​ឲ្យ​ផ្សារហ៊ុន​ខាតបង់ និង​លុយ​បាត​ធ្លាក់​ថ្លៃ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: