ខៀវ សានសាណា បង្ហាញជំហរមិនចង់ទៅរស់នៅក្រៅប្រទេស

6 Videos


ក្រោយមើលចិត្តគ្នាអស់រយៈពេលប្រមាណជា ៣ឆ្នាំ ពិធីការិនី ខៀវ សានសាណា ក៏សម្រេចចិត្តចូលរោងការជាមួយលោក Saraj Sutton ជាជនជាតិអូស្ត្រាលី ដែលបានប្រារព្ធធ្វើយ៉ាងអធឹកអធម និងមានការអញ្ជើញចូលរួមពីមិត្តសិល្បករសិល្បការិនី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។

ខៀវ សានសាណា បង្ហាញជំហរមិនចង់ទៅរស់នៅក្រៅប្រទេស

ជាមួយនឹងការសម្រេចចិត្តចូលរោងជ័យជាលើកទៅពីររបស់ពិធីការិនីដ៏មានប្រជាប្រិយភាពនេះ ខៀវ សានសាណា ក៏បានបង្ហើបប្រាប់ថា នាងមិនចង់ចេញទៅរស់នៅក្រៅប្រទេសដូច ស្វាមីរបស់នាងពីមុនទៀតទេ ព្រោះកន្លងមកនាងបានបែកបាក់គ្នាម្ដងរួចមកហើយដោយបន្សល់ទុកនូវកូនពីរនាក់ គឺស្រីម្នាក់ និងប្រុសម្នាក់។

ខៀវ សានសាណា បង្ហាញជំហរមិនចង់ទៅរស់នៅក្រៅប្រទេស

ខៀវ សានសាណា ក៏បានលើកឡើងពីមូលហេតុមួយចំនួនទៀតផងដែរថា ដោយសារតែស្វាមីរបស់នាងមានមុខរបរនៅស្រុកខ្មែរស្រាប់ ដែលលោក Saraj Sutton គឺជាអ្នករកស៊ីផ្នែកអចលនទ្រព្យ ហើយម្ស៉ាងវិញទៀត ពិធីការិនីដ៏ស្រស់ស្អាតរូបនេះ ក៏មិនចង់បោះបង់អាជីពជាអ្នកសិល្បៈម្ដងទៀតដែរ៕ BeBe

ខៀវ សានសាណា បង្ហាញជំហរមិនចង់ទៅរស់នៅក្រៅប្រទេសខៀវ សានសាណា បង្ហាញជំហរមិនចង់ទៅរស់នៅក្រៅប្រទេសខៀវ សានសាណា បង្ហាញជំហរមិនចង់ទៅរស់នៅក្រៅប្រទេសខៀវ សានសាណា បង្ហាញជំហរមិនចង់ទៅរស់នៅក្រៅប្រទេសខៀវ សានសាណា បង្ហាញជំហរមិនចង់ទៅរស់នៅក្រៅប្រទេសខៀវ សានសាណា បង្ហាញជំហរមិនចង់ទៅរស់នៅក្រៅប្រទេស
ខៀវ សានសាណា បង្ហាញជំហរមិនចង់ទៅរស់នៅក្រៅប្រទេស