ប្រយោជន៍របស់សារាយសមុទ្រ

ក្រៅពីរសជាតិដ៏ឆ្ងាញ់ហើយនោះ សារាយសមុទ្រ ត្រូវបាន​រាប់​បញ្ចូល​ជា​អាហារសរីរាង្គ ផ្ទុក​ដោយ​សារធាតុ​​រ៉ែ​​ដ៏​​មាន​គុណ​ប្រយោជន៍​សម្រាប់​ជិវិត​មនុស្ស។ សារធាតុអាហារសំខាន់ៗ របស់សារាយសមុទ្រ និង​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​គឺ៖

អ៊ីយ៉ុង : តាមធម្មតា រាងការយមនុស្សត្រូវការជាតិអ៊ីយ៉ូដប្រមាណ ០,១-០,៣ មីល្លីក្រាមក្នុង១ថ្ងៃ។ បើធៀបនឹងការទទួលទានសារាយសមុទ្រប្រភេទបន្ទះ ទទឹង ២ស.ម បណ្តោយ ២ស.ម គឺគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ១ថ្ងៃ ហើយព្រមទាំងអាចបង្ការជំងឺពក-កបានទៀតផង។

ជាតិដែក : ជាសារធាតុអាហារដែលមាននៅក្នុងសារាយសមុទ្រជួយបំប៉នស្បែកឲ្យមើលទៅស្រស់ ថ្លាល្អ និងជួយបំប៉នសរសៃសក់ឲ្យមើលទៅភ្លឺរលោងថែមទៀត។

ទង់ដែក : មានតួនាទីបឺតជ្រាបជាតិដែក និងបង្កើតគ្រាប់ឈាមក្រហមនៅខួរឆ្អឹង បើរាងកាយ​ខ្វះ ជាតិ​ទង់ដែង នឹងធ្វើឲ្យកើតជំងឺស្លេកស្លាំង និងជ្រុះសក់ដោយងាយ។

ស័ង្កសី : ជាសមាសធាតុផ្សំរបស់អង់ហ្ស៊ីមជាច្រើនប្រភេទក្នុងរាងកាយជួយបង្កើនប្រព័ន្ធការពារ រាងកាយ កាកសរសៃអាហារ ជួយបង្កើនបរិមាណលាមក ធ្វើឲ្យមិនកើតអាការទល់លាមក និងជួយ ជំរុញការបណ្តេញសារធាតុពុលផ្សេងៗ ក្នុងប្រព័ន្ធរំលាយអាហារ៕

ដោយ៖ NEA
ប្រភព៖ econema