អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​ Screen ទូរសព្ទ​ថ្មី​ដែល​អាច​ប្រែ​ក្លាយ​ទូរសព្ទ​ធម្មតា​ទៅ​ជា​ទូរសព្ទ​ខ្មោច

កាលពីពេលថ្មីៗនេះអ្នកវិទ្យា តួកគី បានបង្ហាញនូវសមិទ្ធផលថ្មីរបស់ខ្លួនគឺជា Screen ពិសេសម្យ៉ាងដែលប្រែក្លាយទូរសព្ទធម្មតារបស់អ្នកទៅជាទូរសព្ទខ្មោច ។

ទូរសព្ទខ្មោចនៅពេលនេះមានន័យថា ទាំងអ្នក និងមនុស្សជុំវិញខ្លួនអ្នកនឹងមិនអាចមើលឃើញអ្វីទាំងអស់ នៅលើ Screen ទូរសព្ទរបស់អ្នក ប៉ុន្តែនៅពេលអ្នកពាក់វ៉ែនតាពិសេសដែលបង្កើតឡើងសម្រាប់មើលផ្ទាំង Screen មួយនេះ នោះអ្នកបានឃើញនូវរូបភាពដែលបានបញ្ចេញលើអេក្រង់នោះដូចទូរសព្ទធម្មតា ប៉ុន្តែអ្នកដទៃមិនអាចមើលឃើញនោះទេ លុះត្រាណាតែគេបានពាក់វ៉ែនតាពិសេសនេះដែរ។

លោក Celal Göger អ្នកវិទ្យាសាស្ត្រដែលបានរកឃើញនូវបច្ចេកវិទ្យាថ្មីនេះ បានប្រាប់ទៅកាន់សារព័ត៌មាន ឲ្យដឹងថា “មូលហេតុដែលបណ្ដាលឲ្យលោកនឹកឃើញគំនិតក្នុងការបង្កើតបច្ចេកវិទ្យានេះឡើងគឺដោយ គ្រប់ពេលធ្វើដំណើរនៅតាមមធ្យោបាយធ្វើដំណើរសាធារណៈ លោកតែងតែជួបនូវបញ្ហា មនុស្សជាច្រើនបានចោលភ្នែកសម្លឹងមើលសារសំខាន់ៗដែលទាក់ទងទៅនឹងមុខជំនួញរបស់លោក ដែលវាពិតជារំខានខ្លាំងណាស់ ហើយគាត់ក៏នឹងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះ ដោយបង្កើតបានជាវ៉ែនតាពិសេសនេះតែម្ដង” ។ ប៉ុន្តែចំពោះកាលបរិច្ឆេទ នៃការបញ្ចេញលក់ផលិតផលនេះនៅលើទីផ្សារ ក៏ដូចជាតម្លៃនៃផលិតផលនេះ មិនត្រូវបានបញ្ជាក់នៅឡើយទេ៕

  • អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​ Screen ទូរសព្ទ​ថ្មី​ដែល​អាច​ប្រែ​ក្លាយ​ទូរសព្ទ​ធម្មតា​ទៅ​ជា​ទូរសព្ទ​ខ្មោច已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:កំសាន្ត
Tags: