​យប់​មិញ! ម្នាក់ៗ​​រត់ទៅ​ជួយ​នៅ​ទីតាំងឡសម្ងួត​ពោត

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​រាយការណ៍​ថា ឡសម្ងួត​ពោតមួយកន្លែង ត្រូវ​​​បាន​អគ្គិ​ភ័យឆា​បឆេះ​ កាលពីវេលាម៉ោង​០៨ និង៣០នាទី​យប់​ថ្ងៃទី​១២ តុលា ២០១៦ ស្ថិត​ក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតន:មណ្ឌល បណ្ដាល​​ឱ្យខូចខាតសម្ភារអស់​មួយចំនួន ​បន្ទាប់​​មក​បាន​ត្រូវ​រថយន្ត​ពន្លត់​អគ្គិភ័យ​​របស់សមត្ថកិច្ចជួយ​អន្តរាគមន៍​ទាន់ដែរ​ ។

ទីតាំង​ឡសម្ងួត​ពោត​ខាងលើ​នោះ ​មានថៅកែ​ឈ្មោះកាំង ឡៃគីម ភេទស្រី អាយុ៣៧ឆ្នាំ ​មានទីលំនៅ​ក្នុង​ភូមិ​-ឃុំកើត​ហេតុ​​ ។​បើតាមសេចក្ដីរាយការណ៍ឱ្យ​​ដឹងថា អគ្គិភ័យគឺ​​​បង្កឡើងដោយសារចំហេះឡសម្ងួត ដែលឡើងកំដៅលើស​កំណត់ ទើបនាំ​ឱ្យ​​ឆេះរាលដាលដល់កាកសំណល់ ដែលសេសសល់នៅខាងក្រៅឡសម្ងួតតែម្ដង ខណៈ​ម្ចាស់​​បាន​​ធ្វេស​ប្រហែសមិនបាន​ត្រួត​ពិនិត្យ​កំដៅ​ឡសម្ងួតឱ្យត្រឹមត្រូវ ។

​អគ្គិភ័យនោះ ត្រូវ​រថយន្តពន្លត់អគ្គភ័យជួយអន្តរាគមន៍​​ទាន់​ពេល បើមិនដូច្នេះទេ អាចរងការខូចខាតធ្ងន់ធ្ងរហើយ ។ របាយការណ៍​បឋម​​​​ឱ្យ​ដឹងថា អគ្គិ​ភ័យនោះ បា​នបំផ្លាញឡសម្ងួត១ ខូចខាតគ្រាប់ពោតជិត២០​តោន បើគិតជាទឹកប្រាក់ប្រមាណ៦០០០ដុល្លារ​ ។