ប្រធានាធិបតីចិន​នឹងមកដល់កម្ពុជា​វេលាម៉ោង១២ថ្ងៃត្រង់នេះ

រាជធានីភ្នំពេញ ៖​ តាមការគ្រោងទុក​ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ​នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣​ តុលានេះ ​ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា​រយៈពេលពីរថ្ងៃ ​តាមការអញ្ជើញ​របស់​ព្រះមហាក្សត្រខ្មែរ៕